ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានក្លិនមាត់អាក្រក់ហើយ មានអ្វីជាដំណោះស្រាយហើយឬនៅ?
× តើអ្វីទៅដែលធ្វើឲ្យមាត់មានក្លិនអាក្រក់ខ្លះទៅ?
ខាងក្រោមនេះគឺជាមូលហេតុមួយចំនួន ដែលអ្នកគួរតែស្វែងយល់ ដឹងកុំឲ្យកើតមានបើសិនជាមិនចង់ឲ្យមាត់បន្តមានក្លិនអាក្រក់ទៀត៖
• បាក់តេរីក្នុងមាត់ ដែលស៊ីកំទិចកំទីអាហារដែលនៅសល់ក្នុងមាត់
• ទឹកផលិតតិច ដែលជាហេតុនាំឲ្យមាត់មិនអាចស្អាតតាមបែបធម្មជាតិរបស់វា
• មានជំងឺអញ្ចាញធ្មេញ
• ញ៉ាំអាហារដែលជម្រុញដល់ក្លិនមាត់អាក្រក់ ដូចជា ខ្ទឹមស ឬខ្ទឹមបារាំង
• ជក់បារី
• មានជំងឺណាមួយក្នុងខ្លួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺច្រាលទឹកអាស៊ីតពីក្រពះ ឬជំងឺប្រហោងឆ្អឹងនៅមុខ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com