ជាតិ
៩​ខែ​ឆ្នាំ​២០១៨ ផ្លូវ​ជាយក្រុង​ភ្នំពេញ​១៥​ខ្សែ ត្រូវបាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ជួសជុល​ឡើងវិញ
24, Sep 2018 , 7:19 pm        
រូបភាព
រូបភាពបានពីក្រសួងអភិវឌ្ឍន៍ជនបទ
រូបភាពបានពីក្រសួងអភិវឌ្ឍន៍ជនបទ
​ភ្នំពេញ​៖ រយៈពេល​៩​ខែ ឆ្នាំ​២០១៨ ផ្លូវ​នៅ​ជាយក្រុង​ភ្នំពេញ​ចំនួន​១៥​ខ្សែ ត្រូវបាន​មន្ទីរ​អភិវឌ្ឍន៍​ជន​រាជធានី​ភ្នំពេញ ជួសជុល និង​កែលម្អ​ឡើងវិញ​។ លោក គឹម វិបុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​Thmey Thmey នៅ​ថ្ងៃទី​២១ ខែកញ្ញា តាម​ទូរ​សព្ទ​ថា ផ្លូវ ដែល​ជួសជុល​ឡើងវិញ​នេះ មាន​ចំនួន​១៥​ខ្សែ ជា​ផ្លូវដី​ក្រាល​គ្រួស​ក្រហម មាន​ប្រវែង​សរុប​ជាង​៤៦​ពាន់​ម៉ែត្រ​។​

 
​លោក គឹម វិបុល បាន​បន្តថា ក្នុងចំណោម​ផ្លូវ​ទាំង​១៥​ខ្សែ​នេះ មាន​១៤​ខ្សែ ដែលមាន​ប្រវែង​ជិត​៤៥​ពាន់​ម៉ែត្រ ធ្វើការ​ជួសជុល​លក្ខណៈ​ធម្មតា នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ ។ និង​ផ្លូវ​១​ខ្សែ​ទៀត ជា​ផ្លូវ​ជួសជុល​បន្ទាន់ ស្ថិតនៅ​ខណ្ឌដង្កោ មាន​ប្រវែង​ជាង​១៥០០​ម៉ែត្រ​។ 
 
​លោក​បាន​បញ្ជាក់ថា ការជួសជុល និង​កែលម្អ​ផ្លូវ​ជាយក្រុង​នេះ គឺ​គម្រោង​របស់​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​ជាតិ សម្រាប់​ឆ្នាំ​២០១៨​។  ដោយឡែក​សម្រាប់​២០១៩ ក្រសួង​អភិវឌ្ឍន៍ជនបទ នឹងមាន​កែលម្អ​_​ជួសជុល​ធ្វើ នៅតាម​បណ្តាល​ជនបទ​នានា​៕ 
 

Tag:
 ផ្លូវ​
  គ្រួស​ក្រហម​
 ​គឹម វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com