រថយន្ត
អន្តរជាតិ
រថយន្ត​ថ្លៃ​បំផុត​លើ​លោក​ដែលមាន​តម្លៃ​ចន្លោះ​ពី​២,៣​លាន​ទៅ​១៣​លាន​ដុល្លារ​អាមេរិក​
24, Sep 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ថ្លៃ​បំផុត​លើ​ពិភពលោក មិនមែន​ផ្តោត​ជាពិសេស​លើ​ទំហំ​បរិមាណ​សម្រាប់​ការដឹកជញ្ជូន​នោះឡើយ ប៉ុន្តែ​វា​ត្រូវ​ផលិតឡើង​ដើម្បី​ទាក់ទាញ​អតិថិជន​មួយចំនួន​តូច​ប៉ុណ្ណោះ​។ ការ​រចនា​ខ្លះ ក៏​ទទួលរង​នូវ​ការរិះគន់​ផងដែរ បើទោះបីជា​រថយន្ត​ទាំងនោះ មានតម្លៃ​មហាសាល​ក៏ដោយ​។​

 
​យោងតាម​សារព័ត៌មាន​បច្ចេកវិទ្យា DIGITAL TRENDS រថយន្ត​ជាច្រើន​មានតម្លៃ​កប់​ពពក ដោយសារ​តែមាន​ការដាក់​ឲ្យ​ដេញថ្លៃ​ពី​សំណាក់​បណ្តា​មហាសេដ្ឋី​ដែល​និយម​លេង​ម៉ូត​រថយន្ត​ទំនើបៗ​។ 
 
​ខាងក្រោម​នេះ ជា​រថយន្ត​ដែលមាន​តម្លៃ​ចន្លោះ​ពី ២,៣​លាន​ដុល្លារ​អាមេរិក ទៅ​១៣​លាន​ដុល្លារ​អាមេរិក​។ រថយន្ត​ទាំងនេះ មិនមែនជា​ប្រភេទ​រថយន្ត​ដែលមាន​ល្បឿន​លឿន​បំផុត​នោះឡើយ ប៉ុន្តែ​ជាទូទៅ ពួកវា​នៅតែ​ស្ថិតក្នុង​ចំណោម​រថយន្ត​ដែលមាន​ល្បឿន​លឿន​ដដែល​។​
 
១. Rolls-Royce Sweptail ១៣​លាន​ដុល្លារ​អាមេរិក​



២. Mercedes-Benz Maybach Exelero ៨​លាន​ដុល្លារ​អាមេរិក​



៣. Koenigsegg CCXR Trevita ៤,៨​លាន​ដុល្លារ​អាមេរិក​



៤. Lamborghini Veneno ៤,៥​លាន​ដុល្លារ​អាមេរិក​



៥. W Motors Lykan Hypersport ៣,៤​លាន​ដុល្លារ​អាមេរិក​



៦. Limited Edition Bugatti Veyron by Mansory Vivere ៣,៤​លាន​ដុល្លារ​អាមេរិក​



៧. Ferrari Pininfarina Sergio ៣​លាន​ដុល្លារ​អាមេរិក​



៨. Bugatti Chiron ២,៩​លាន​ដុល្លារ​អាមេរិក​



៩. Laferrari FXX K ២,៧​លាន​ដុល្លារ​អាមេរិក​



១០. Aston Martin Valkyrie ២,៦​លាន​ដុល្លារ​អាមេរិក​



១១. Pagani Huayra BC ២,៦​លាន​ដុល្លារ​អាមេរិក​



១២. Mercedes-AMG Project One ២,៥​លាន​ដុល្លារ​អាមេរិក​



១៣. Ferrari F60 America ២,៦​លាន​ដុល្លារ​អាមេរិក​



១៤. Aston Martin Vulcan ២,៣​លាន​ដុល្លារ​អាមេរិក​



១៥. Milan Red ២,៣​លាន​ដុល្លារ​អាមេរិក​៕



© រក្សាសិទ្ធិដោយ thmeythmey.com