ជាតិ
សុខភាព
២៥ខេត្ត/រាជធានី
លោក ប៊ុនថន ឆ្លៀត​ពី​ធ្វើការ មក​ដាំ​បន្លែ​ធម្មជាតិ​នៅ​រានហាល​លើផ្ទះ​ជាន់​ទី​៣
22, Oct 2018 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដោយ​ក្តី​ស្រឡាញ់​ធម្មជាតិ​បាន​ជំរុញ​ទឹកចិត្ត​លោក សោម ប៊ុនថន ដែលជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ឆ្លៀតពេល​ទំនេរ​ពី​ធ្វើ​ការងារ​ប្រចាំថ្ងៃ មក​ដាំ​បន្លែ និង​ឈើ​ហូប​ផ្លែ​នៅ​រានហាល​លើផ្ទះ​ជាន់​ទី​៣​របស់ខ្លួន​។ បន្លែ និង​ដើមឈើ​ហូប​ផ្លែ ដែល​លោក ប៊ុនថន បាន​ដាំ​រួមមាន ត្រសក់ផ្អែម​, ឪឡឹក​, ម្រះ​, ប៉េងប៉ោះ​, ជន្លង់ ផ្ទី​, ម្ទេស​, ក្រសាំងទាប និង ផ្កា​មួយចំនួនទៀត​។

 
 
​បន្លែ និង​ដើមឈើ​ហូប​ផ្លែ​ទាំងនោះ​ត្រូវបាន​លោក ប៊ុនថន ដាំ​វា​ដាក់​ក្នុង​ថូ​ដោយមាន​ដី​លាយ ជាមួយនឹង​ជីកំប៉ុស និង​ស្រកីដូង​ដែល​អាច​បឺត​ទឹកបាន​យូរ សម្រាប់​ទ្រទ្រង់​ដល់​ការលូតលាស់​របស់​ដំណាំ​ទាំងនោះ​។ បុរស​ដែល​រស់នៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខ​ណ្ខ​ឫស្សីកែវ រាជធានី​ភ្នំពេញ​រូបនេះ បាន​ពន្យល់​ពី​មូល​ហេតុដែល​លោក​បាន​ឆ្លៀត​ពេលទំនេរ​ពី​ការធ្វើការងារ​ប្រចាំថ្ងៃ មក​ដាំ​បន្លែ​ផ្លែឈើ​ទាំងនោះ​ថា ជា​ចំណង់​ចំណូលចិត្ត ធ្វើឱ្យ​រូបលោក​សប្បាយចិត្ត រួមទាំង​អាចជួយ​កាត់បន្ថយ​កម្តៅ​នៅលើផ្ទះ​របស់លោក​បាន​ខ្លះ​ផងដែរ​។​
 

 
​ដោយ​មិន​មានបំណង​ដាំ​បន្លែ​ផ្លែឈើ​ទាំងនោះ​សម្រាប់​លក់ និង​មិនអាច​ផ្គត់ផ្គង់​ការបរិភោគ​ប្រចាំថ្ងៃ​ក៏ពិតមែន ប៉ុន្តែ​បន្លែ​ផ្លែឈើ​ដែល​លោក សោម ប៊ុនថន ដាំ​នៅ​រានហាល​លើផ្ទះ​ជាន់​ទី​៣​ក្នុង​ទំហំ ១.៥​ម៉ែត្រ x ៤​ម៉ែត្រ នេះ​អាច​អនុញ្ញាតឱ្យ​គ្រួសារ​របស់លោក​បេះ​បន្លែ​ផ្លែឈើ​នោះ​ទៅ​បរិភោគ​, ស្ល និង​ធ្វើជា​អន្លក់​បាន​ម្តងម្កាល​ផងដែរ​។  
 

 
(អត្ថបទ និង​រូបភាព ដោយលោក សោម ប៊ុនថន ពលរដ្ឋរស់នៅរាជធានីភ្នំពេញ)

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 





































 

© រក្សាសិទ្ធិដោយ thmeythmey.com