ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គេធ្លាប់តែមិនចង់ឲ្យសម្ពាធឈាមឡើងខ្ពស់ ចុះបើមិនចង់ឲ្យសម្ពាធឈាមខ្សោយវិញ គួរធ្វើម៉េច?
× បើសិនជាអ្នកមានបញ្ហាសម្ពាធឈាមចុះខ្សោយឬខ្សោយខ្លាំង អ្នកប្រហែលជាងាយនឹងវិលមុខណាស់ ឬអាចនឹងសន្លប់ថែមទៀត។
យ៉ាងណាមិញ ដើម្បីជួយដល់អ្នកដែលមានសម្ពាធឈាមខ្សោយបាន យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
• ព្យាយាមក្រោកឈរយឺតៗក្រោយពីអង្គុយ ឬគេង។ ចូរធ្វើចលនាជើងមុនពេលចាប់ផ្តើមក្រោកឈរ
• ចូរញ៉ាំអាហារតិចៗ ជាពិសេសអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប
• ចូរចៀសវាងការឈររយៈពេលយូរ។ បើសិនជាមិនអាចធ្វើបាន ចូរឧស្សាហ៍ធ្វើចលនាជើងបន្តិច
• ចូរញ៉ាំទឹកឲ្យបានច្រើន ជាពិសេសភេសជ្ជៈដែលមានជាតិប៉ូតាស្យូម និងសូដ្យូមច្រើន
• ចូររក្សាការរំងាប់អារម្មណ៍ និងចៀសវាងស្ថានភាពទាំងឡាយណាដែលនឹងគម្រាមគំហែង ឬមិនសប្បាយចិត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com