អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ កំពុង​លើកកម្ពស់​ស្ត្រី​នៅ​ឱ្យ​ដើរតួ​កាន់តែ​សំខាន់​ក្នុងការ​សម្រេចចិត្ត​លើ​សេដ្ឋកិច្ច​គ្រួសារ​
25, Sep 2018 , 3:15 pm        
រូបភាព
​ភ្នំពេញ​៖ របាយការណ៍​ហិរញ្ញវត្ថុ​ឆមាស​ទី​១ ឆ្នាំ​២០១៨ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​បង្ហាញថា ភាគច្រើន​លើសលប់​នៃ​អតិថិជន​កម្ចី​របស់ខ្លួន គឺជា​ស្ត្រី​ដែលមាន​រហូតដល់​ជាង​៨០% នៃ​ចំនួន​អតិថិជន​កម្ចី​សរុប​។ អតិថិជន អេ អឹម ខេ ភាគច្រើន​ជា​ប្រជាជន​ក្រីក្រ​រស់នៅ​តំបន់​ជនបទ​។ តួលេខ​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា អេ អឹម ខេ បាន និង​កំពុងតែ​ចូលរួម​លើកកម្ពស់​ស្ត្រី​នៅ​តំបន់​ជនបទ ឱ្យ​ដើរតួ នាទី​យ៉ាងសកម្ម ក្នុងការ​សម្រេចចិត្ត​លើ​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​។​
 
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​មួយ ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ នៅក្នុង ប្រទេស​កម្ពុជា​។ ជាមួយ​ទស្សនវិស័យ គឺ​ដើម្បី​សង្គម​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​ទាំងឡាយ​មានឱកាស​គ្រប់គ្រាន់ និង​ស្មើភាព​គ្នា ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ មាន​ភាពប្រសើរឡើង និង​អាចជួយ​ជា​វិភាគទាន​យ៉ាង​មាន​ប្រយោជន៍ ចំពោះ​ការអភិវឌ្ឍ​ប្រទេសជាតិ​។ អេ អឹម ខេ បាន និង​កំពុងតែ​ផ្តោតទៅលើ​ការអភិវឌ្ឍ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន ដើម្បី​ឱ្យមាន​ភាពងាយស្រួល និង​មិន​ស្មុគស្មាញ​ក្នុងការ​ប្រើប្រាស់​ជូន​ដល់​អតិថិជន​របស់ខ្លួន ជាពិសេស​អតិថិជន​ជា​ស្ត្រី​។  
 
​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​លើកឡើងថា ការ​ផ្តល់ឱកាស​ឱ្យមាន​ការចូលរួម​ពី​ស្ត្រី ក្នុងការ​សម្រេចចិត្ត​ចំពោះ​សកម្មភាព​សេដ្ឋកិច្ច​គ្រួសារ​ពេញលេញ អាចជួយ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​។ បើតាម​លោក គា បូរាណ ជាទូទៅ  អេ អឹម ខេ តែងតែ​រៀបចំ​នូវ​សេវា​ហិរញ្ញវត្ថុ​ផ្សេងៗ ដែលមាន​លក្ខណៈ​អំណោយផល​ដល់​អ្នកប្រើប្រាស់ ជាពិសេស​គឺ​ស្ត្រី​ដែល​កំពុង​រស់នៅ​តាម​ទីជនបទ ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​មានឱកាស​គ្រប់គ្រាន់ ក្នុងការ​ប្រើប្រាស់​សេវា​របស់ខ្លួន​។​
 
​បើ​យោងតាម​របាយការណ៍​ហិរញ្ញត្ថុ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រយៈពេល​៦​ខែ​ចុងក្រោយ អតិថិជន អេ អឹម ខេ ជិត​៣០​ម៉ឺន​នាក់​គឺជា​ស្ត្រី ដែល​ស្មើនឹង​ប្រមាណ​ជាង​៨០% នៃ​អតិថិជន​កម្ចី​សរុប ហើយ​ភាគច្រើន​នៃ​ពួកគេ គឺ​រស់នៅ​តំបន់​ជនបទ​។ 
 
​លោក​បូរាណ បាន​បន្ត​ដូចនេះ​ថា​៖«​បើ​មើល​ទៅលើ​បេសកកម្ម​របស់ អេ អឹម ខេ គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន​។ ត្រង់នេះ​យើង​ចង់សង្កត់ធ្ងន់​ទៅលើ​ស្ត្រី និង​កុមារ​នៅតាម​ជនបទ​។ ដូចនេះ អេ អឹម ខេ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តែងតែ​បង្កើត​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង​ជាពិសេស​អតិថិជន​ដែលជា​ស្ត្រី​យកទៅ ប្រើប្រាស់​ក្នុងន័យ​អភិវឌ្ឍ សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់​»​។ 
 
​គួរ​កត់សម្គាល់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែសីហា ឆ្នាំ​២០១៨​នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជាង ២.៦០០​នាក់ អតិថិជន​ចំនួន​ជាង ៨១​ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង​២៤០​លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១២៤​លាន​ដុល្លារ​អាមេរិក​។  គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង​មាន​ភ្នាក់ងារ​ជាង ៣.៥០០​កន្លែង​នៅ​ទូទាំងប្រទេស​។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  ផ្ទេរប្រាក់  សេវា​ទូទាត់​វិក្កយបត្រ  ធានារ៉ាប់រង​ខ្នាតតូច  ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com