ជាតិ
ក្រសួង​ដែនដី នឹង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍ ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​
25, Sep 2018 , 3:31 pm        
រូបភាព
រូបពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រូបពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមាន​វិធានការ​លើ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍ និង​គម្រោង​របស់​ក្រុមហ៊ុន​លើដី​អភិវឌ្ឍ​នានា ដែល​មិនបាន​ចុះបញ្ជី​តាមច្បាប់​។​

 
​លោក ប៉ែន សុផល អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ក្រសួង​រៀបចំ​ដែនដី បាន​និយាយថា រាល់​គម្រោង​អភិវឌ្ឍ​ដី ដែល​ក្នុងនោះ​មាន​ទាំង​ការ​ពុះ​ដី​ឡូ​តិ៍លក់ ការកែសម្រួល​ក្បាលដី និង​ការអភិវឌ្ឍ​នៅ​តំបន់​អភិវឌ្ឍ​ថ្មី គឺ​សុទ្ធតែ​ត្រូវសុំ​ការចុះបញ្ជី​ពី​ក្រសួង ឬ​ពី​សាលា​រាជធានី​-​ខេត្ត និង​សាលាក្រុង​-​ស្រុក​-​ខណ្ឌ ទៅតាម​ទំហំ​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​ក្រៅពី​ព្រមាន​វិធានការ​លើ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​នេះ លោក ប៉ែន សុផល ក៏បាន​បកស្រាយ​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​ដី ដែលមាន​ដី​តែមួយ ហើយ​លក់​ឲ្យ​មនុស្ស​ពីរ​ផ្សេងគ្នា​ផងដែរ ក៏ត្រូវ​មានទោស ទាំង​ច្បាប់​ភូមិបាល និង​ក្រមព្រហ្មទណ្ឌ​។ ត្រង់ចំណុច​នេះ​លោក ប៉ែន សុផល អំពាវនាវ​ឲ្យ​អ្នក​ដែល​ទៅ​ទិញ ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ត្រឹមត្រូវ លើដី​ទាំងនោះ តើ​ថា​មានការ​ចុះបញ្ជី​តាមច្បាប់​ក្រសួង​ដែរឬទេ ?
 
​សូម​ស្ដាប់​ការលើកឡើង​របស់​អគ្គ​លេខាធិការ​គណៈកម្មាធិកា​រ​ក្រសួង​រៀបចំ​ដែនដី​រូបនេះ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ប្រកាស​ស្តីពី​ការអភិវឌ្ឍ​ដី នៅ​ថ្ងៃទី​២៥ កញ្ញា​៖


 
 
​បើតាម​លោក ប៉ែន សុផល ការដាក់ចេញ​ប្រកាស​ស្តីពី​ការអភិវឌ្ឍ​ដី​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ធានា​ដល់​ការអភិវឌ្ឍ​ដី​នៅ​កម្ពុជា​៕
​ 


Tag:
 ​ប៉ែន សុផល​
  ក្រសួង​ដែនដី​
  ដី​ឡូ​តិ៍​
© រក្សាសិទ្ធិដោយ thmeythmey.com