អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា ប្រកាស​កម្មវិធី​ប្រូ​ម៉ូ​សិន​ថ្មី​សម្រាប់​រដូវកាល​អាពាហ៍ពិពាហ៍​ខាងមុខនេះ​
25, Sep 2018 , 3:49 pm        
រូបភាព
កាលពី​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា​(CBL)​បានរៀបចំ​កម្មវិធី​ដ៏​ឱឡារិក​មួយ នៅ​អាគារ K និង L នៃ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ជា​កម្មវិធី​ជប់លៀង ជួបជុំ​ដៃគូ​ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍ និង​ថ្លែងអំណរគុណ​នៅ​កិច្ចសហការ​កន្លងមក ក៏ដូចជា​ជម្រាបជូន​នៅ​ក​ព្ចា​ប់​អាពាហ៍ពិពាហ៍ សម្រាប់​រដូវ​កាល​ថ្មី ឆ្នាំ​២០១៨-២០១៩​។​
 
​កម្មវិធី​ពិសេស​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹង​ចំណង​ទំនាក់ទំនង ជាមួយ​ដៃគូ​ពាណិជ្ជកម្ម អ្នក​ណែនាំ​រោងការ និង​អតិថិជន​ទាំងអស់ ដែល​ជាវ​ស្រា​បៀរ​គ្រប់​ម៉ាក​សញ្ញា របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​(CBL) រួមមាន​ស្រា​បៀរ ABC Extra Stout Heineken Tiger/Tiger Crystal Anchor Gold Crown និង​Gold Crown Stout សម្រាប់​រៀបចំ​ទទួលភ្ញៀវ ក្នុង​ពិធីមង្គលការ ឬ​កម្មវិធី​ជប់លៀង​ផ្សេងៗ នៅ​ទូទាំងប្រទេស​កម្ពុជា​។​


 
​ក្នុងឱកាស​ដ៏​ពិសេស​នេះ លោក Samson Wong អគ្គនាយក​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បាន​មានប្រសាសន៍ថា កម្មវិធី​ក​ព្ចា​ប់​អាពាហ៍ពិពាហ៍​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) តែងតែ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ជានិច្ច​។ លោក Samson Wong បន្តថា​៖«​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ យើង​បាន​នាំ​គូ​ស្វាមីភរិយា​ជាច្រើន​គូ​ទៅ​ក្រេបទឹក​ឃ្មុំ​នា ទីក្រុង​ញូវយ៉ក ប្រទេស​អាមេរិក ទីក្រុង​មី​ឡាន ប្រទេស​អ៊ីតាលី ប្រទេស​សិង្ហ​បុរី និង​ឆ្នេរ​ក្រា​ប៊ី​ជាដើម​។ សម្រាប់​ឆ្នាំនេះ យើង​នឹង​នាំមក​នូវ​កម្មវិធី​ក​ព្ចា​ប់​អាពាហ៍ពិពាហ៍​កាន់តែ​អស្ចារ្យ សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​ខាងមុខ ដូចជា​ស្រា​បៀរ ABC Extra Stout ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​ឡុង​ដ៏ ស្រា​បៀរ Heineken ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស ស្រា​បៀរ Tiger ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​ស៊ីដនី និង​ស្រា​បៀរ Anchor ដំណើរ​កម្សាន្ត​តាម​នាវា​ដ៏​អស្ចារ្យ​» ។ 


 
​អ្នក​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​រួមមាន​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​ធ្វើ​ម្ហូប​ការ និង​ពិធីជប់លៀង​គ្រប់​ប្រភេទ នឹង​ទទួលបាន​កញ្ចប់​រង្វាន់​លើកទឹកចិត្ត​ពិសេស ពី​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​(CBL) រាល់​ការណែនាំ​ផលិតផល​ស្រា​បៀរ​ម៉ាក​សញ្ញា​ណាមួយ​របស់​ក្រុមហ៊ុន​CBL ដូចជា ABC Extra Stout, Heineken, Tiger, Anchor Gold Crown និង Gold Crown Stout ទៅកាន់​គូ​ស្វាមីភរិយា​ថី្ម​។ 


 
​បន្ទាប់ពី​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន CBL នឹង​រៀបចំ​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​នេះ​នៅ​ខេត្ត​សំខាន់​ពីរ​ផ្សេងទៀត​ដូចជា​៖  
-​ខេត្តសៀមរាប ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅ វិមាន​មង្គល​។  
-​នៅ​ខេត្តកំពង់ចាម ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ ៧​មករា​។ 


 
​ចាប់ពីពេលនេះ​តទៅ ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​ធ្វើ​ម្ហូប​ការ និង​ពិធីជប់លៀង​គ្រប់​ប្រភេទ ព្រមទាំង​អតិថិជន​ផ្ទាល់ អាច​ចុះឈ្មោះ​ដើម្បី​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម ក្នុងការ​ផ្គត់ផ្គង់​ស្រា​បៀរ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​កញ្ចប់​លើកទឹកចិត្ត​ពិសេស សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍  និង​កម្មវិធី​ជប់លៀង​ផ្សេងៗ​។ 


 
​ប្រសិនបើ​លោកអ្នក​ជា​ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកទទួល​ធ្វើ​ម្ហូប​ការ និង​ពិធីជប់លៀង​គ្រប់​ប្រភេទ ដេប៉ូ​ចែកចាយ អ្នក​ណែនាំ​រោងការ ព្រមទាំង​អតិថិជន ចង់​ជ្រាប​ព័ត៌មាន​លម្អិត​បន្ថែម សូម​ទំនាក់ទំនង​មក​លេខ​៖ 011 222 400/011 333 500 ៕
 
​ពិសា​ដោយ​ការទទួលខុសត្រូវ !







(អត្ថបទពាណិជ្ជកម្ម)
​ 

© រក្សាសិទ្ធិដោយ thmeythmey.com