កីឡាអន្តរជាតិ
អន្តរជាតិ
Best FIFA Player៖ Modric បានយ៉ាងហោចណាស់៧ពិន្ទុ ពីកម្ពុជា
× ក្រោយ FIFA ប្រកាសថា Luka Modric ក្លាយជាម្ចាស់ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ២០១៨ របស់ពិភពលោក Best FIFA Player ក៏មានទិន្នន័យដែលបង្ហាញការបោះឆ្នោតពីសំណាក់កីឡាករ គ្រូបង្វឹក និងអ្នកសារព័ត៌មាននៅជុំវិញពិភពលោកផងដែរ។ ក្នុងនោះអ្នកមានសិទ្ធិបោះឆ្នោតផ្លួវការពីកម្ពុជា៣រូបបានផ្តល់ឲ្យ Modric ចំនួន៧ពិន្ទុ។
លោកប្រាក់ សុវណ្ណារ៉ា ដែលជាអតីតគ្រូរបស់ក្រុមជម្រើសជាតិកម្ពុជាបានបោះឆ្នោតឲ្យ Modric នៅលេខរៀតទី១ Antoine Griezmann លំដាប់ទី២ និង Kylian Mbappe ទី៣។
ប៊ីន ចន្ថាធារី ដែលជាប្រធានក្រុមជម្រើសជាតិកម្ពុជា បានបោះឲ្យ Cristiano Ronaldo ទី១ Kylian Mbappe ទី២ និង Luka Modric ទី៣។
ដោយឡែកលោក អ៊ឹង ចំរើន តំណាងសារព័ត៌មានរបស់កម្ពុជា បានសម្រេចជ្រើសយក Raphael Varane ក្នុងជម្រើសទី១របស់ខ្លួន Salah Mohamed ទី២ និងឲ្យ Modric ទី៣។
សរុបពិន្ទុដែលផ្តល់ឲ្យពីអ្នកទាំង៣នាក់ខាងលើ ខ្សែបម្រើឆ្មើរបស់ Real Madrid និងជម្រើសជាតិក្រូអាស៊ីទទួលបានយ៉ាងហោច៧ពិន្ទុ ដែលនេះនៅមិនទាន់គិតពីការបោះរបស់អ្នកគាំទ្រកម្ពុជាឡើយ។
ប្រធានក្រុម និងគ្រូក្រុមកីឡាបាល់ទាត់ជម្រើសជាតិ រួមទាំងអ្នកសារព័ត៌មាននៅទូទាំងពិភពលោក មានសិទ្ធិជ្រើសរើសកីឡាករដែលខ្លួនស្រឡាញ់ចំនួន ៣រូប ក្នុងចំណោមបេក្ខជន១០នាក់ ដោយដាក់ទៅតាមលំដាប់ពីទី១ ដល់ទី ៣។ លំដាប់ទី១ ទទួលបាន ៥ពិន្ទុ, ទី២បាន ៣ពិន្ទុ និងទី៣ ទទួលបាន ១ពិន្ទុ៕
Tag:
បាល់ទាត់
Best FIFA Player
ប្រាក់ សុវណ្ណារ៉ា
Luka Modric
© រក្សាសិទ្ធិដោយ thmeythmey.com