អត្ថបទពាណិជ្ជកម្ម
តើ​ចង្ហាន់​អ្វីដែល​រហ័ស ហើយ​ងាយស្រួល​ប្រគេន​ព្រះសង្ឃ​?
25, Sep 2018 , 5:46 pm        
រូបភាព
​សព្វថ្ងៃនេះ មនុស្ស​មា្ន​ក់ៗ​ពុំ​សូវ​មាន​ពេលទំនេរ​ច្រើន ដោយ​ត្រូវ​ប្រកប​របរ​រក​ទទួល​ទាន ហើយ​អ្នកខ្លះ​ត្រូវបំពេញ​ការងារ​តាម​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ​។ ដូច្នេះហើយ គេ​បែរ​មករក​អ្វី​ចង្ហាន់​ដែល​ងាយៗ លឿន​រហ័ស និង​ងាយស្រួល យកទៅ​ប្រគេន​ព្រះសង្ឃ​។ នោះ​គឺ នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម ដែលជា​ជម្រើស​ថ្មី​មួយ សម្រាប់​ជា​ចង្ហាន់​យកទៅ​វត្ត ក្នុង​រដូវ​កាល​កាន់បិណ្ឌ​នៅក្នុង​ឆ្នាំនេះ ហើយក៏​កំពុងតែ​ទទួល​ការពេញនិយម​គ្រប់​វ័យ ពីព្រោះ​មាន​ភាពងាយស្រួល ដោយ​ការរៀប​ខ្ចប់​ជា​ប្រអប់ៗ​បែប​១​ឡូ ឬ​កន្លះ​ឡូ មាន​គ្រប់​រសជាតិ​ជាង​២៤​មុខ ដែល​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​។​
 
​អតិថិជន​អាច ចូល​ទិញ​ពី​សាខា​ទាំង​៥ ចំណាយពេល​ប្រហែល​១០​នាទី​ក្នុង​ហាង ឬ​ក​ម្ម៉​ង់​តាម​សេវា​ដឹក​ជូន​ដល់​កន្លែង​ឥតគិតថ្លៃ រយៈពេល​៣០​នាទី​។ អ្នក​ខ្លះទៀត និយម​ទិញ​ញុំ​ា​ជួបជុំ​ក្រុមគ្រួសារ ឬ​ផ្ញើជូន​ក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្ត​ភ័ក្ដិ ឬ​មនុស្ស​ជាទី​នឹករលឹក នៅពេលដែល​ទៅលេង​ស្រុកកំណើត ដើម្បី​ចែករំលែក​ភាព​រីករាយ និង​ក្តី​ស្រលាញ់​ទៅកាន់​ពួកគាត់​។​


 
​ជាមួយគ្នានេះដែរ ដើម្បី​អបអរ​រដូវ​កាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ហាង​ដូ​ហ្វ​ណាត់ គ្រី​ស្ពី គ្រី​ម មានការ​ផ្ដល់ជូន​ពិសេស​សម្រាប់​អតិថិជន ដោយ​រាល់​ការទិញ​នំ​ដូ​ហ្វ​ណាត់ ១​ឡូ និង​ទទួល​បានការ​ថែម​ជូន​អូ​រី​ជីណ​ល​គ្លេ​ស ៦​នំ ដោយ​ឥតគិតថ្លៃ​។​
 
​ការ​ថែម​ជូន​ពិសេស​នេះ ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី​២៥ កញ្ញា រហូតដល់​ថ្ងៃទី​១០ តុលា ឆ្នាំ​២០១៨ នៅ​សាខា​ទាំងអស់​របស់​ហាង គ្រី​ស​ស្ពី គ្រី​ម ដូចខាងក្រោម​៖
 
​សាខា​ទី​១ សាខា​បឹង​កេងកង ស្ថិតនៅ​កែង​ផ្លូវ​លេខ​៣០២ និង ៥១ (​ផ្លូវ​ប៉ាស្ទ័រ​) បឹង​កេងកង​១ ។​
​សាខា​ទី​២ សាខា​អ៊ី​អន​ម៉​ល​១ ស្ថិតនៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​១ ជាន់​ផ្ទាល់​ដី​។​
​សាខា​ទី​៣ សាខា​ព្រលានយន្តហោះ​ភ្នំពេញ (​លើកលែង​ព្រោះ​មិនមាន​ការផ្តល់ជូន​នេះ​ទេ​)​។​
​សាខា​ទី​៤ សាខា​ធី​ខេ​អា​វេន​ញូ ទួលគោក ស្ថិតនៅក្នុង​ផ្សារ​ធី​ខេ​អា​វេន​ញូ​។​
​សាខា​ទី​៥ សាខា​ម៉ៅ​សេទុង   ជាប់​ដឹ​ភី​ហ្សា ខម​ផេ​ន​នី (​ក្បែរ​សាលា វ៉ាន់ដា​គណនេយ្យ​)​។​
​សាខា​ទី​៦ សាខា​អ៊ី​អន​ម៉​ល​២ ស្ថិតនៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​២ ជាន់​ផ្ទាល់​ដី​។​


 
​អតិថិជន​អា​ចក​ម្ម៉​ង​តាម​សេវា​ដឹក​ជូន​ដល់​កន្លែង ០២៣ ៨៨០ ៨៨០ និង​ដឹក​ជូន​ឥតគិតថ្លៃ​សេវា ដោយ​រង់ចាំតែ​៣០​នាទី​ប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ដែរថា ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម ជា​នំ​ដូ​ហ្វ​ណាត់​ម៉ាក​ល្បី​ពី​អាមេរិក ដែលមាន​រហូត​ទៅ ១២០០ ហាង ក្នុងប្រទេស​ចំនួន​២៩ ហើយ​កម្ពុជា ជា​ប្រទេស​ទី​២៧ ដែល​ទទួល​សិទ្ធិ​យកមក​ដាក់លក់​ជូន​ប្រជាជន​កម្ពុជា​។ សព្វថ្ងៃ​នំ​ដូ​ហ្វ​ណាត់​ម៉ាក​មួយ​នេះ កំពុងតែ​ពេញនិយម​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាជន​កម្ពុជា​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com