ជាតិ
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ThmeyThmey 25 បណ្ដុះបណ្ដាល​អ្នកកាសែត​ស្ត្រី ដើម្បី​រាយការណ៍​ពី​ជំនួញ​ប្រពៃណី​
01, Oct 2018 , 4:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សារព័ត៌មាន​ថ្មីៗ (ThmeyThmey.com) បាន​បណ្ដុះបណ្ដាល​អ្នកកា​សែត​ស្ត្រី​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដើម្បី​រាយការណ៍​ពី​ជំនួញ​ប្រពៃណី​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​ខ្នាត​មធ្យម រួមទាំង​វិស័យ​កសិកម្ម និង ទេសចរណ៍​ផងដែរ​។ សារព័ត៌មាន​ថ្មីៗ មាន​គោលបំណង​លើកកម្ពស់​ស្ត្រី​ឲ្យ​បាន​ចូលរួម​ក្នុង​វិស័យ​សារព័ត៌មាន និង​ចែករំលែក​ព័ត៌មាន​នៅតាម​តំបន់​របស់​ពួកគាត់​។


 
​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន​ថ្មីៗ (ThmeyThmey.com) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​វ័យក្មេង ១០​នាក់​កម​ពី​តាម​បណ្តា​ខេត្ត​នានា​ដែល​ភាគច្រើន​ជា​ស្ត្រី​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​សិក្សា​ពី​របៀប​សរសេរ និង​របៀប​ធ្វើ​សេចក្តីរាយការណ៍​អំពី​វិស័យ​កសិកម្ម​, បរិស្ថាន​, ទេសចរណ៍ និង​ជំនួញ​ខ្នាតតូច និង​មធ្យម​នៅតាម​បណ្តា​ខេត្ត​ក្រុង​ទាំង​២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖  


 
​សារព័ត៌មាន Thmeythmey.com ក្រោម​ការគាំទ្រ និង​សហការ​ដោយ​ទូរទស្សន៍​បារាំង Canal France International (CFI) ផ្នែក Media/Development នឹង​រួមចំណែក​ជំរុញ​ជំនួញ​ខ្នាតតូច និង​មធ្យម​, កសិកម្ម​, បរិស្ថាន និង​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​ឲ្យ​ទទួលបាន​ការផ្សព្វផ្សាយ​ទូលំទូលាយ​ជាង​មុន​។ តាមរយៈ​ការផ្សព្វផ្សាយ​នេះ ផលិតផល​អត្តសញ្ញាណ​នៅតាម​បណ្តា​ខេត្ត ជាពិសេស ផលិតផល​កសិកម្ម​នឹង​អាច​ពង្រីក​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ​ជាង​មុន​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv

Tag:
 ថ្មីៗ​២៥
  កសិកម្ម​
  ទេសចរណ៍​
  ThmeyThmey
 
© រក្សាសិទ្ធិដោយ thmeythmey.com