ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ខ្មែរអ៊ិស្លាមលក់«មង និងសំណាញ់» មួយថ្ងៃបាន២៥០ដុល្លារ, អតិថិជនភាគច្រើនជាខ្មែរ
× កណ្តាល៖ មង និងសំណាញ់ ជាឧបករណ៍នេសាទដ៏ពេញនិយមសម្រាប់អ្នកនេសាទ។ នៅកម្ពុជា អ្នកនេសាទភាគច្រើនជាខ្មែរអ៊ិស្លាម ហើយពួកគេរស់នៅយ៉ាងជិតស្និទ្ធជាមួយទឹក។ ខ្មែរអ៊ិស្លាម ភាគច្រើនរស់នៅតាមបណ្ដោយទន្លេមេគង្គ, ទន្លេសាប, ទន្លេចតុមុខ និងដៃទន្លេផ្សេងៗ ហើយពួកគេមានជំនាញច្បាស់លាស់ទាក់ទងនឹងការនេសាទនេះ។
នៅភូមិព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាទីដែលមានទន្លេ និងព្រែកផងនោះ ក៏សម្បូរវត្តមានជនជាតិចាម្ប៍ និងខ្មែរអ៊ិស្លាមរស់នៅច្រើនដែរ។ ក្រៅពីនេសាទ ពួកគេក៏បានធ្វើឧបករណ៍ដូចជាមង និងសំណាញ់ សម្រាប់លក់ផងដែរ។ ក្នុងមួយថ្ងៃពួកគាត់អាចរកចំណូលបានប្រមាណ ២៥០ដុល្លារពីការលក់មង និងសំណាញ់នេះ ដែលអតិថិជនភាគច្រើនជាជនជាតិខ្មែរ។ ការត្បាញមង និងសំណាញ់នេះ បានក្លាយជាមុខរបរប្រពៃណីមួយរបស់អ្នកភូមិព្រែកតាពៅ និងក្លាយជាកន្លែងមួយ ដែលមានការជួញដូចឧបករណ៍នេសាទយ៉ាងមមាញឹក។
ដើម្បីជ្រាបព័ត៌មានលម្អិតសូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
Tag:
មង
សំណាញ់
ខ្មែរអ៊ិស្លាម
ឧបករណ៍នាសាទ
ភូមិព្រែកតាពៅ
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com