ជាតិ
បច្ចេកវិទ្យា
ហ្វេសប៊ុក Log Out គណនីជាង៥០លាន ដើម្បីរារាំងការវាយប្រហារពី Hackers
× ក្រុមហ៊ុន Facebook បានប្រកាសឲ្យដឹងថា ពួកគេបានរកឃើញបញ្ហាសុវត្ថិភាព ដែលក្រុម Hackers អាចប្រើប្រាស់ព័ត៌មានរបស់ម្ចាស់គណនីជាង៥០លាន។ ដើម្បីការពារសុវត្ថិភាព Facebook បាន Log Out គណនីទាំងនោះ និងតម្រូវឲ្យពួកគេ Log In សារជាថ្មី។
«ដើម្បីការពារសុវត្ថិភាពរបស់អ្នក យើងសូមបាន Log out គណនីហ្វេសប៊ុករបស់អ្នក។ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ យើងបានពិនិត្យឃើញការប្រហារមួយទៅលើប្រព័ន្ធរបស់លោក ដោយក្រុមអ្នកវាយប្រហារ បានចូលលួច Access tokens»។ នេះជាការអះអាងរបស់ក្រុមហ៊ុន Facebook ទៅកាន់ម្ចាស់គណនី ដោយពន្យល់បន្ថែមថា Access token មានន័យដូចជាសោរឌីជីថល ដែលអនុញ្ញាតឲ្យក្រុមអ្នកវាយប្រហារអាចគ្រប់គ្រងគណនីរបស់អ្នកដទៃ។
ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំជាងគេលើពិភពលោកមួយនេះ លើកឡើងថា ការ Log Out ហ្វេសប៊ុកចេញ គឺដើម្បីធនាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ខណៈបច្ចុប្បន្នពួកគេមិនទាន់ដឹងថា ក្រុមវាយប្រហារមកពីប្រភពណានោះឡើយ។
«ប្រសិនបើអ្នក Log Out អ្នកនឹងត្រូវ Log ចូលក្នុងគណនីហ្វេសប៊ុកសារជាថ្មី រួមទាំង Apps ផ្សេងៗ ដែលភ្ជាប់ជាមួយគណនីហ្វេសប៊ុកផងដែរ។ អ្នកមិនតម្រូវឲ្យប្តូរពាក្យសម្ងាត់នោះឡើយ ប៉ុន្តែបើមានបញ្ហា Log ចូលនោះ អ្នកគ្រាន់តែអនុវត្តតាមវិធីសាស្ត្រផ្សេងៗកន្លងមក»។ ហ្វេសប៊ុកបានពន្យល់យ៉ាងដូច្នេះ។
បច្ចុប្បន្ន ហ្វេសប៊ុកបានលាក់ព័ត៌មាននៅលើ «View As» ជាបណ្តោះអាសន្ន ដើម្បីរារាំងកុំឲ្យក្រុម Hackers លួចចូលទៅកាន់សោរឌីជីថល Access tokens៕
Tag:
បច្ចេកវិទ្យា
ហ្វេសប៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com