ជាតិ
៩ខែដើមឆ្នាំ២០១៨ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានជាង ៨៥លានដុល្លារ
× សៀមរាប៖ នារយៈពេល៩ខែដើមឆ្នាំ ២០១៨នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៨៥លានដុល្លារអាមេរិក។ នេះបើតាមតួលេខដែលផ្សព្វផ្សាយដោយគ្រឹះស្ថានអង្គរ។
យោងតាមសេចក្តីជូនដំណឹងដែលចុះផ្សាយនៅថ្ងៃទី១ ខែតុលា ភ្ញៀវទេសចរបរទេសដែលបានមកទស្សនាខេត្តសៀមរាប និងបានចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ជិត២លាននាក់ (១,៩០១,៥៦៩នាក់) កើនឡើងជាង ៨ភាគរយ។ ចំណែកចំណូលវិញ គិតជាទឹកប្រាក់មានចំនួនជាង ៨៥លានដុល្លារ (៨៥,៥៧៩,៥២៣ដុល្លារ) កើនឡើងជាង ១៣ភាគរយ។
ជាមួយគ្នានេះដែរ ក្នុងរយៈពេលដូចគ្នានេះ ទឹកប្រាក់ដែលបានឧបត្ថម្ភចូលទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាមានចំនួនសរុបចំនួន ជាងជិត ៤លានដុល្លារ (៣,៨០៣,១៣៨ដុល្លារ)៕
© រក្សាសិទ្ធិដោយ thmeythmey.com