កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថាការចោទប្រកាន់លើករណីរំលោភសេពសន្ថវៈ ជា «Fake News»
× Cristiano Ronaldo បានច្រានចោលការចោទប្រកាន់ពីសំណាក់ស្ត្រីអាមេរិកម្នាក់ដែលចោទប្រកាន់ថានាងត្រូវបានខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះចាប់រំលោភកាលពីឆ្នាំ ២០០៩។ Ronaldo ថានេះជារឿងប្រឌិត (Fake News)។
នៅក្នុងវីដេអូមួយដែលបានបង្ហោះលើប្រពន្ធផ្សព្វផ្សាយ Instagram ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Juventus រូបនេះ និយាយថាពួកគេចង់ល្បីខ្លួនឯង ដោយប្រើប្រាស់ឈ្មោះរបស់ខ្លួនទៅភ្ជាប់ជាមួយ ដែលនេះជារឿងធម្មតាទៅហើយ។
ជុំវិញករណីនេះ មេធាវីរបស់ Ronaldo ថានឹងប្តឹងទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ងដែលជាអ្នកចេញផ្សាយព័ត៌មានពីការចោទប្រកាន់នេះដំបូងគេ។
ទស្សនាវដ្តីនេះបានសរសេរថានាង Kathryn Mayorga បានអះអាងថាអតីតខ្សែប្រយុទ្ធឆ្នើម Real Madrid វ័យ៣៣ឆ្នាំ បានរំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងក្រុង Las Vegas សហរដ្ឋអាមេរិក។
Mayorga បច្ចុប្បន្នមានវ័យ ៣៤ឆ្នាំ ត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យប្តឹងពីការរំលោភសេពសន្ថវៈទៅកាន់ប៉ូលីស Las Vegas ភ្លាមៗបន្ទាប់ពីហេតុការណ៍នោះ។
ក្នុងឆ្នាំ ២០១០ ស្ត្រីខាងលើត្រូវបានគេផ្សាយថាបានឈានដល់ការដោះស្រាយក្រៅផ្លូវការជាមួយ Ronaldo ដោយមានការបង់ប្រាក់ចំនួន ៣៧៥,០០០ដុល្លារអាមេរិក ជាថ្នូរនឹងការយល់ព្រមមិនបញ្ចេញរឿងនេះជាសារធារណៈ។
នាង Kathryn Mayorga
យ៉ាងណាក៏ដោយ មេធាវីរបស់ម្ចាស់ពាន Ballon d'Or ៥សម័យ លោក Christian Schertz បាននិយាយថា ការចេញផ្សាយរបស់ទស្សនាវដ្តី Der Spiegel គឺជារឿងខុសច្បាប់យ៉ាងពិតប្រាកដ។ Ronaldo បានហៅព័ត៌មាននេះជា Fake News នឹងត្រៀមប្តឹងវាយបកវិញផងដែរ៕
Tag:
បាល់ទាត់
Fake News
Cristiano Ronaldo
រំលោភ
© រក្សាសិទ្ធិដោយ thmeythmey.com