អត្ថបទពាណិជ្ជកម្ម
សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ផ្តល់​សំណង​ដល់​គ្រួសារ​អតិថិជន ហត្ថា​កសិករ ដើម្បី​ទូទាត់​កម្ចី​ទាំងអស់​
01, Oct 2018 , 5:06 pm        
រូបភាព
​លោកស្រី សែន ស្រី ជា​អាជីវ​ករលក់​ត្រី​នៅ​ផ្សារ​ចាស់​ក្នុង​ទីក្រុង​ភ្នំពេញ ហើយក៏​ជា​អតិថិជន​កម្ចី​របស់​ហ​ត្ថា​កសិករ ដែរ​។ ជា​រឿង​ដែល​នឹកស្មាន​មិន​ដល់ និង​សោកស្តាយ​បំផុត គឺ​លោកស្រី​បាន​ជួប​គ្រោះថ្នាក់​ដោយ​ចោ​ឆក់ ដែល​បណ្តាល​ឲ្យ​ទទួលមរណភាព ហើយ​នេះ​គឺជា​ដំណឹង​ដ៏​សោកសៅ និង​បាត់បង់​ដ៏​ធំ​បំផុត សម្រាប់​ក្រុមគ្រួសារ​លោកស្រី​។​
 
 ទោះបីជា លោកស្រី សែន ស្រី បាន​ចាកចេញ​ទៅដោយ​គ្មាន​ថ្ងៃ​ត្រឡប់ ក៏​គាត់​មិន​ឲ្យ​កូនៗ មានការ​លំបាក​ក្នុង​ការសង​កម្ចី​ជំនួស​គាត់​ដែរ​។ គាត់​បាន​ទិញ​សេវា​ធានារ៉ាប់រង​ឥណទាន​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដែលជា​ដៃគូ​ចែកចាយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ ហត្ថា​កសិករ ពេលដែល​គាត់​ទទួល​កម្ចី​ជាមួយ​ហត្ថា​កសិករ ទើប​កម្ចី​ទាំងអស់​របស់គាត់ ត្រូវបាន​ការទូទាត់​សង​ជំនួស​ក្រុមគ្រួសារ​។ មិនតែប៉ុណ្ណោះ​នៅសល់​មួយចំណែក​ទៀត គឺ​ប្រគល់ជូន​អ្នកស្រី ហុង ស្រ៊ី ដែលជា​កូន​របស់គាត់​ទៀត​។  
 
​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ អ្នកស្រី ហុង ស្រ៊ី បានមក​ទទួល​សំណង​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ។ គាត់​ពិតជា​មានការ​សោកស្តាយ ចំពោះ​ការបាត់បង់​ម្តាយ​ជាទី​ស្រឡាញ់​របស់គាត់​ណាស់​។ 
 
​អ្នកស្រី ហុង ស្រ៊ី ក៏បាន​អរគុណ​ដល់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង​ក្រុមការងារ ហត្ថា​កសិករ ដែល​បាន​ជួយ​ក្នុង​ដំណើរការ នៃ​ការផ្តល់​សំណង និង​ទូទាត់​កម្ចី​ទាំងអស់ របស់​ម្តាយ​គាត់​បាន​យ៉ាង​ឆាប់រហ័ស​។  
 
​លោក​ឧក​ញ្ញា ហួត អៀង​តុង អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ បាន​មាន ប្រសាសន៍​ចូលរួម​រំលែក​ទុក្ខ​ថា​៖«​តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់​របស់ ហត្ថា​កសិករ យើងខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ ដែល​បាត់បង់​ម្តាយ​ជាទី​ស្រឡាញ់ និង​ជា​ជំហរ​របស់​កូនៗ​»​។​
 
​ហត្ថ​កសិករ និង សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ នឹង​បន្ត​សហការគ្នា ដើម្បី​ផ្តល់​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ជាពិសេស​គឺ​ក្រុមគ្រួសារ​របស់​អតិថិជន​ដែលមាន​កម្ចី កុំ​ឲ្យ​ពួកគាត់​ធ្លាក់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ នៅពេលដែល​មេ​ចំណូល​គ្រួសារ ជួប​គ្រោះ​អកុសល​ណាមួយ ហើយ​មិនអាច​មានលទ្ធភាព​បង់​កម្ចី​បាន​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com