អត្ថបទពាណិជ្ជកម្ម
​បាយ​ឆា​សាច់​ក្តាម​ពិសេស រសជាតិ​ឈ្ងុយឆ្ងាញ់​បោស​ចាន ល្បី​ខ្លាំង​នៅ​ផាក​កាហ្វេ​
01, Oct 2018 , 5:39 pm        
រូបភាព
ជឿថា​អ្នក​ទាំងអស់គ្នា​ប្រហែលជា​បានឮ ហើយ​មាន​អ្នកខ្លះ​ក៏បាន​សាក​រួចមកហើយ នូវ​បាយ​ឆា​ក្ដាម​ដ៏​ល្បី អ្នកខ្លះ​បាន​ញ៉ាំ​ហើយ ជាប់​ចិត្តនឹង​រសជាតិ​ដ៏​ឆ្ងាញ់​របស់​បាយ​ឆា​ក្ដាម​នេះ ហើយ​ចង់ទៅ​ញ៉ាំ​ទៀត​។ ពេលនេះ​បើឃ្លាន​ចង់​ញ៉ាំ​បាយ​ឆា​ក្ដាម​ពិសេស មិនបាច់​ជិះ​ទៅដល់​កំពត​ទេ មក​តែ​ផាក​កាហ្វេ​ក៏​អាច​បាន​ញ៉ាំ​បាយ​ឆា​សាច់​ក្ដាម​ពិសេស ដែល​រសជាតិ​យ៉ាង​ឈ្ងុយឆ្ងាញ់​បានដែរ​។​
 
​មាន​អតិថិជន​របស់​ផាក​កាហ្វេ​ជាច្រើន បានដឹង​រួចហើយ​ថា នៅ​គ្រប់​សាខា​របស់​ផាក​កាហ្វេ​ទាំង​១៥ ក្នុង​ក្រុងភ្នំពេញ និង​សាខា​ថ្មី​មួយទៀត​នៅ​ក្រុង​កំពង់ចាម តែងតែ​ដាក់លក់​នូវមុខ​ម្ហូបអាហា​រ​ថ្មីៗ រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប្រចាំ​ខែ ដែលមាន​រសជាតិ​ឆ្ងាញ់​ប្លែក ពី​រសជាតិ​នៃ​មុខម្ហូប​អាហារ​នៅក្នុង​មី​នុយ​របស់ខ្លួន ក្នុងន័យ​ដើម្បី​បំពេញបន្ថែម​នូវ​រសជាតិ​ថ្មីៗ សម្រាប់​អតិថិជន​របស់ខ្លួន​មិន​ឲ្យ​ជិនណាយ​។ ដោយឡែក​សម្រាប់​ខែតុលា​នេះដែរ ផាក​កាហ្វេ បានចេញ​លក់​នូវ​អាហារ​ថ្មី​គឺ បាយ​ឆា​សាច់​ពិសេស និង​ឈុត​បាយ​ឆា​សាច់​ពិសេស​។ មុខម្ហូប​នេះ ធ្វើឡើង​តាម​ការស្នើសុំ​ពី​អតិថិជន​មកដល់​ផាក​កាហ្វេ ឲ្យ​ចេញលក់​ម្ហូប​ថ្មី​នេះ ព្រោះ​គាត់​តែងតែមាន​ទំនុកចិត្ត​មកលើ​ផលិតផល​នៅ​ផាក​កាហ្វេ គឺ​តែងតែមាន​សុវត្ថិភាព​សម្រាប់​សុខភាព​របស់​ពួកគាត់​។ 


 
​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ផ្នែក​ចុងភៅ​ប្រចាំ​ផាក​កាហ្វេ ម្ហូប​ថ្មី​នេះ​បាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស ដោយ​បញ្ចូល​គ្នា​ជាមួយ​គ្រឿងផ្សំ​រសជាតិ​ពី​ធម្មជាតិ​ស្រស់ៗ ល្អៗ​ពិសេស​សាច់​ក្តាម ដែល​ត្រូវ​យកមក​ឆា​ជាមួយ​បាយ​នេះ គឺ​ត្រូវ​ជ្រើសរើស​ក្តាម​ស្រស់ៗ​ពី​ខេត្តកំពត បក​យកតែ​សាច់​សុទ្ធ ប្រកបដោយ​អនាម័យ​ល្អ​។ ក្លា​ម​ត្រូវបាន​ឆា​លាយ​លំ​ជាមួយ​បន្លែស្រស់​មានដូចជា មើម​ការ៉ុត មើម​ខ្ទឹមបារាំង ស្លឹក​ខ្ទឹម ពងមាន់ ដែល​អម​ក្បែរ​ខាង​ចាន មាន​ត្រសក់​ស្រែ​ស្រស់ៗ ក្រូចឆ្មារ សម្រាប់​ច្របាច់​ស្រោច​ពីលើ​បាយ​ឆា ហើយ​អត់​មិនបាន​នោះ គឺ​ទឹក​ស៊ុប​ក្តៅៗ​រសជាតិ​ឈ្ងុយឆ្ងាញ់ ជាមួយ​ទឹកស៊ីអ៊ីវ​ម្ទេស​កាត់​ហឹរៗ ដែល​ធានា​លោកអ្នក​ពិតជា​ចិត្ត​ជាក់​ជា​មិន​ខាត​។ ញាំុ​ហើយ​គិត​ចង់​ញាំុទៀត​។​


 
​កាន់តែ​ពិសេស​ជាងនេះទៅទៀត គឺ​សម្រាប់​អតិថិជន​ដែល​ទទួលទាន​នូវ​ឈុត​បាយ​ឆា​សាច់​ក្តាម​ពិសេស​វិញ គឺ​ពិតជា​ចំណេញ​មិនតិច​ទេ គឺ​បាន​ទាំង​បាយ​ឆា​សាច់​ក្តាម​ពិសេស​១​ចាន បូករួម​ទាំង ចៃ​យ៉រ​បំពង​ស្រួយៗ​បី​ដុំ ១​ចាន និង​បន្ថែម​ពិសេស​ក្នុង​ឈុត​តែមួយ​នោះ គឺមាន​កាហ្វេ​ភ្នំពេញ​ពិសេស ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។  នៅ​ផាក​កាហ្វេ​បាន​រក្សា​នូវ​ការ​ឆុង​បែប​ខ្មែរ​បុរាណ តែ​រក្សាបាន​ក្លិន និង​រសជាតិ​ឈ្ងុ​ត​ឆ្ងាញ់​ពិសា ជាទី​គាប់ចិត្ត​។​


 
​មិនតែប៉ុណ្ណោះ លោកអ្នក​អាច​ស្វែងរក​រសជាតិ​អាហារ​ថ្មី​នេះ នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១៥ នៅក្នុង​ក្រុងភ្នំពេញ និង​សាខា​ក្រុង​កំពង់ចាម ដែលមាន​ទីតាំងនៅ​បុរី​ពិភពថ្មី កំពង់ចាម ក្រោយ​សាលាខេត្ត​កំពង​ចាម​។​


 
​គួរបញ្ជាក់​ផងដែរ​ថា បើ​និយាយ​ពី​ម្ហូប​សុខភាព​ពិសេស រសជាតិ​ឈ្ងុយឆ្ងាញ់ ដោយ​មិនចាំបាច់​ប្រើ​ប៊ីចេង​នោះ លោកអ្នក​តែងតែ​នឹក​ដល់​ផាក​កាហ្វេ​មុនគេ ដែលជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ ដែលមាន​ភាពល្បីល្បាញ មិន​ចាញ់​ភោជនីយដ្ឋាន​ម៉ាក​ក្រៅ​ស្រុក​នោះឡើយ​។ ភោជនីយដ្ឋាន​ផាក​កាហ្វេ តែងតែ​គិតគូរ​ដល់​សុខភាព​របស់​អតិថិជន​ជា​ចម្បង ដោយ​ប្តេជ្ញា​មិន​ប្រើប្រាស់​ប៊ីចេង ដើម្បី​បង្កើន​រសជាតិ​នៃ​មុខម្ហូប​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com