ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក ប៊ុត បាយ រៀបរាប់​ពី​ការប្រើប្រាស់​កង់​បី​អគ្គិសនី​ដែល​ដំឡើង​នៅ​ស្រុក​ខ្មែរ
01, Oct 2018 , 8:59 pm        
រូបភាព
​លោក​ប៊ុត បាយ ជា​អ្នកបើកបរ​របស់​ក្រុមហ៊ុន ABC​។ គាត់​បាន​ទិញ​កង់​បី​ពណ៌​បៃតង​មួយគ្រឿង​កាលពី​ឆ្នាំ​២០១៦​។ ជា​កង់​បី​អគ្គិសនី  ដែលមាន​រូបរាង និង​មាន​កន្លែង​អង្គុយ​ដូច​រថយន្ត​ដែរ និង​ត្រូវបាន​ដំឡើង​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​គ​រឿង​ផ្គុំ​ផ្សេងៗ​គឺ​នាំចូល​ពី​ប្រទេស​ចិន​។


 
​អ្នករត់​កង់​បី​ដដែល បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កង់​បី​ប្រភេទ​នេះ មិនទាន់​និយម​នៅ​កម្ពុជា ដូច​កង់​បី​ឥ​ណ្ឌ​ឡើយ​។ សម្រាប់​លោក ប៊ុត បាយ រថយន្ត​អគ្គិសនី គឺ​ងាយស្រួល​ប្រើប្រាស់ ផ្ទុក​អីវ៉ាន់​បាន​ច្រើន​គួរសម និង​មិន​ខ្លាច​ទទឹក​ទឹកភ្លៀង​នោះទេ​។ បន្ថែម​ពីនេះ គឺ​លោក​មិនមាន​ចំណាយ​លើ​ការចាក់​នោះឡើយ​។ លោក​បញ្ជាក់​ដូច្នេះ​បន្ថែមថា​៖«​វា​រត់​បាន​លឿន​ដូច​គេ​ធម្មតា កម្លាំង​វា​។ ប៉ុន្តែ​ប្រើ​មួយថ្ងៃ បញ្ចូល​មួយថ្ងៃ​។ បញ្ចូល​ពី​ព្រលប់ ដល់​ព្រលឹម​ឡើង​។ បញ្ចូល​មួយថ្ងៃ អាច​រត់​ចម្ងាយ​២០០​គីឡូម៉ែត្រ​»​។ 
 
សូម​ស្តាប់​សម្ភាស​ខ្លី រវាង​នាយ​យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ប៊ុត បាយ ដូចតទៅ​៖














 

Tag:
 កង់​បី​
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com