អត្ថបទពាណិជ្ជកម្ម
តារាចម្រៀង​ដ៏​ល្បី​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ក្លាយជា​ម្ចាស់​ខុន​ដូ​នៃ​គម្រោង R&F Glory
01, Oct 2018 , 6:06 pm        
រូបភាព
​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​កន្លង​នេះ កញ្ញា​ឱក សុគន្ធ​កញ្ញា  បានមក​ដល់​សាល​លក់​ជា​លើកដំបូង នឹង​បាន​សម្រេចចិត្ត​ទិញ​ខុន​ដូ​ចំនួន​៦ និង​បាន​ក្លាយជា​ម្ចាស់​ខុន​ដូ​មួយរូប របស់​គម្រោង R&F Glory បន្ទាប់ពី​ការជួបគ្នា​លើកដំបូង នា​ថ្ងៃទី​២៧ ខែកញ្ញា ដែលជា​ពេល​នៃ​ការចុះកិច្ចសន្យា ជា​អគ្គរាជទូត​សុ​ឆន្ទៈ​តំណាង​ក្រុមហ៊ុន​R&F Property​។ ការមកដល់​លើក​នេះ​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា  បានធ្វើ​ឲ្យ​សាល​លក់ មាន​ភាព​អ៊ូរ​អរ​ច្រើន​កុះករ ជាមួយ​ការចូលរួម​ដ៏​ច្រើន ពី​សំណាក់​អ្នកគាំទ្រ ក៏ដូចជា​ការទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​អ្នកគ្រប់គ្រង​ទូទៅ​លោក​ប្រធាន​Xu​។​
 
​កញ្ញា ឱក សុគន្ធ​កញ្ញា  បាន​ចូល​មើល​បន្ទប់​គំរូ​ជាមួយ​លោក​ប្រធាន​Xu នឹង​បាន​យល់​លម្អិត ពី​ការ​រចនា​បន្ទប់​ខុន​ដូ​ដ៏​ស្រស់ស្អាត និង​គ្រឿង​ប្រណិត ដែល​បានធ្វើ​ឲ្យ កញ្ញា ឱក សុគន្ធ​កញ្ញា ជាប់ចិត្ត និង​សរសើរ​មិន​ដាច់​ពី​មាត់​។ ក្នុងជំនួប​ក​លើក​នេះ កញ្ញា​បាន​ឲ្យ​ដឹងថា កញ្ញា​មាន​កិត្តិយស​ខ្លាំងណាស់​ដែល​បាន​ក្លាយជា​អ្នកតំណាង​ផ្តាច់មុខ របស់​គម្រោង The R&F Glory​។ ក្នុងនោះដែរ កញ្ញា​ក៏បាន​កោតសរសើរ នូវ​ភាពទំនើប​ទាន់សម័យ​ឈានមុខ និង​ស្តង់ដា​រស់នៅ​ជាន់ខ្ពស់ របស់​គម្រោង​របស់​យើង​យ៉ាងខ្លាំង​។​
 
​កញ្ញា​បាន​នាំយកមក​នូវ​បទ​ចម្រៀង​ថ្មីៗ ជាមួយ​សម្លេង​ដ៏​ពីរោះ​រណ្តំ​អារម្មណ៍​អ្នក​ស្តាប់ នឹង​ទទួលបាន​នូវ​ស្នូរ​ទះដៃ​យ៉ាង​កងរំពង​។ ស្របពេល​ជាមួយនេះ កញ្ញា ក៏បាន​ប្រកាស​ទិញ​ខុន​ដូ ដោយ​ចុះកិច្ចសន្យា​ទិញ​ភ្លាមៗ និង​បាន​ក្លាយជា​ម្ចាស់​ខុន​ដូ​ទីមួយ របស់​គម្រោង​R&F Glory​។ វត្តមាន​របស់​កញ្ញា បានធ្វើ​ឲ្យ​ការលក់​ខុន​ដូរ មានការ​ផ្ទុះឡើង​យ៉ាងខ្លាំង​។​


 
​ជម្រើស​ដ៏​ឆ្លាត​វ័យ ខុន​ដូ​លំដាប់​កំពូល R&F Glory
R&F Property គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ និង​មានការ​គ្រប់គ្រង​រឹងមាំ​ល្អ និង​មាន​បទពិសោធ​ផ្នែក​សាងសង់ អស់​រយៈពេល​២៤​ឆ្នាំ​ហើយ​។ ក្នុង​ឆ្នាំ​២០១៧ បាន​ឆ្លើយតប​ទៅកាន់​ខ្សែក្រវ៉ាត់​មួយ​ខ្សែ និង​ការអភិវឌ្ឍ​អន្តរជាតិ​សេដ្ឋកិច្ចជាតិ ទីក្រុង​ភ្នំពេញ​។  R&F Property បាន​ចូលមកក្នុង​ទីផ្សារ​កម្ពុជា ដែលជា​ស្នូល​នៃ​អាស៊ាន និង​ជា​អនាគត​របស់​អាស៊ី ។ នា​ឆ្នាំ​២០១៨ R&F Glory អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន R&F Property មាន​គម្រោង​សម្ពោធ​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​ក្រៅ​ស្រុក​ផងដែរ​។ គម្រោង​នេះដែរ នឹង​ផ្តល់នូវ​ការ​ស្នាក់នូវ​ដ៏​ប្រណិត មានគុណ​ភាពល្អ​ឥតខ្ចោះ គ្រឿង​បរិក្ខារ​ទំនើបៗ និង​សេវាកម្ម​លំដាប់ ដែល​នឹង​ផ្តល់​ជូនទៅ​អ្នកស្នាក់នៅ​ផងដែរ​។​
 
​គម្រោង​លំនៅឋាន​លំដាប់​ខ្ពស់ R&F Glory  កម្ពស់​១៧៤​ម៉ែត្រ មាន​៥៧​ជាន់ ដែលមាន​ទីតាំង​ប្រសព្វ​រវាង​មហា​វិធី​ព្រះមុនីវង្ស ផ្លូវ​២៧១ និង​មហា​វិធី​ហ៊ុនសែន ជាមួយនឹង​ទេសភាព​ទីក្រុង និង​ទន្លេមេគង្គ​ដ៏​ស្រស់ស្អាត​។ នៅ​ជុំវិញ​គម្រោង​នេះ​ផងដែរ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ហ៊ុមព័ទ្ធ​ដោយ​ផ្សារ​ទំនើប មន្ទីរពេទ្យ សាលារៀន កន្លែង​ផ្តល់​សេវា​រដ្ឋបាល​ជាច្រើន ។​ល​។​


 
​ក្នុង​គម្រោង​យើង​នេះ ក៏មាន​Sky Bar ក្លិប​ហាត់ប្រាណ សួនច្បារ​ទំហំ​១០,០០០​ម៉ែត្រការ៉េ សួន​អាកាស​ចំនួន​២៤០០​ម៉ែត្រការ៉េ ផ្លូវ​កៅស៊ូ​សម្រាប់​រត់​ចំនួន​៣០០​ម៉ែត និង​មាន​កន្លែង​សម្រាក និង​ជជែក​កម្សាន្ត​។​ល​។ សេវាកម្ម​គ្រប់គ្រង​អគារ​លំដាប់​លេខ​មួយ​នៅ​ប្រទេស​ចិន នឹង​ផ្តល់​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ R&F Property ទៅ​ឲ្យ​អ្នក​ដែល​រស់នៅ​ទីនោះ​ផងដែរ​។ ចំពោះ​សេវា​ឥតខ្ចោះ ដែលមាន​តែមួយគត់ បាន​បំពេញតម្រូវការ​សម្រាប់​អ្នក​ដែល​រស់នៅ​ទីនេះ​។​


 
R&F Property មាន​ចក្ខុវិស័យ​ឆ្ពោះទៅមុខ ក្នុងការ​បង្កើត​នូវ​គម្រោង​ដ៏​អស្ចារ្យ​នេះ​ឡើង នៅ​ភ្នំពេញ ជាមួយនឹង​ទស្សនៈ​ពាណិជ្ជកម្ម ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចល​ទ្រព្យ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ និង​ក្រុមហ៊ុន​សាងសង់​មានគុណ​ភាព​ខ្ពស់​។ ចំពោះ​ខុន​ដូ​ដែលមាន បន្ទប់​គេង​ចំនួន​១ ឬ ២ ឬ​៣ ដែលមាន​ខ្នាត​ចាប់ពី​៥៤ ដល់​១៤០​ម៉ែត្រ​ការ​រ៉េ ត្រូវបាន​បើកទទួល​ប្រាក់​កក់​ដោយ​អាច​សង​ត្រលប់​វិញ​បាន ចំនួន​២,០០០​ដុល្លារ​។ អតិថិជន​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ ចំនួន​២០,០០០​ដុល្លារ​។ R&F Property បង្កើត​នូវ​អនាគត​ដ៏​ល្អ​សម្រាប់​លោកអ្នក​។​
​លេខ​ទូរស័ព្ទ​ទំនាក់​៖ +855 (0)18 888 2777​។​
 
​មជ្ឈមណ្ឌល​ទំនាក់ទំនង​៖ 380# មហាវិថី មហាវិថី​ព្រះមុន្នីវង្ស រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​
​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ R&FProperties Cambodia ៕

© រក្សាសិទ្ធិដោយ thmeythmey.com