ជាតិ
សង្គមជាតិ
កូនសត្វខ្ទីងមួយក្បាលទើបតែកើត ទទួលការថែទាំពីអ្នកសង្គ្រោះសត្វព្រៃ នៅភ្នំតាម៉ៅ រូបពីទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP .
× ភ្នំពេញ៖ កូនសត្វខ្ទីងឈ្មោលមួយក្បាលដែលទើបកើត ត្រូវបានក្រុមអ្នកសង្គ្រោះសត្វព្រៃប្រទះឃើញ នៅរមណីយដ្ឋានភ្នំតាម៉ៅ ខេត្តតាកែវ។ កូនសត្វខ្ទីងមួយក្បាលដែលបានកើតនោះ មានការថែទាំយ៉ាងយកចិត្តទុកដាក់ ពីអ្នកថែរក្សាសត្វព្រៃ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
អ្នកអភិរក្សសត្វព្រៃ បានយកមេសត្វខ្ទីងមួយក្បាល ទៅបង្កាត់អស់រយៈពេលជាយូរហើយ ទើបបានបង្កើតកូនខ្ទីងឈ្មោលមួយក្បាល ដែលវាជាសញ្ញាជោគជ័យនៃការអភិរក្សសត្វមួយប្រភេទនេះ។
សត្វខ្ទីង ងាយទទួលនូវការគំរាមកំហែងយ៉ាងខ្លាំង ពីអ្នកប្រមាញ់សត្វព្រៃ ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ ដែលជាហេតុធ្វើឲ្យមានការវិនាសផុតពូជជាសកល។ សត្វខ្ទីង ភាគច្រើនរស់នៅក្នុងខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និង ខេត្តកំពង់ស្ពឺ ។ សត្វប្រភេទនេះ ស្ថិតនៅក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះជាសកល នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕
© រក្សាសិទ្ធិដោយ thmeythmey.com