អត្ថបទពាណិជ្ជកម្ម
សន្សំប្រាក់រៀលប្រកបដោយទំនុកចិត្ត នៅធនាគារ CIMB ជាមួយអត្រាការប្រាក់ ៧ភាគរយ
× ភ្នំពេញ៖ ដាក់ប្រាក់សន្សំជាប្រាក់រៀលឥឡូវនេះ ជាមួយនឹងគណនីបញ្ញើមានកាលកំណត់របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) លោកអ្នកនឹងទទួលបានអត្រាការប្រាក់ រហូតដល់ ៧% ប្រកបដោយទំនុកចិត្តខ្ពស់។ ការផ្តល់ជូនពិសេសនេះ គឺជាការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅក្នុងវិស័យធនាគារ និងបំពេញតម្រូវការអតិថិជនកាន់តែល្អប្រសើរ ទៅលើផលិតផលធនាគារជាប្រាក់រៀល។
លោកប៊ុន យីន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB បានឲ្យដឹងថា៖ «ក្នុងនាមជាធនាគារពាណិជ្ជថ្នាក់តំបន់ឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា យើងតែងតែផ្តល់ជូននូវការលើកទឹកចិត្ត ដល់អតិថិជន សម្រាប់ការដាក់ប្រាក់បញ្ញើ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលយូរអង្វែង ជាពិសេសប្រាក់រៀល។ មិនតែប៉ុណ្ណោះ សម្រាប់ការដាក់ប្រាក់បញ្ញើជាប្រាក់រៀល នៅធនាគារ CIMB អតិថិជនមិនត្រឹមតែទទួលបាននូវអត្រាការប្រាក់ខ្ពស់រហូតដល់៧%ប៉ុណ្ណោះទេ តែពួកគេថែមទាំងអាចចូលរួមលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក និងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ»។
ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ អតិថិជនត្រូវដាក់ប្រាក់បញ្ញើតិចបំផុតត្រឹម ២លានរៀលប៉ុណ្ណោះ។ ហើយពួកគេអាចដកប្រាក់បញ្ញើរបស់ខ្លួន តាមពេលវេលាកំណត់ជាក់លាក់ណាមួយ ដែលបានព្រមព្រៀងជាមួយគ្នា រួមមាន១ខែ ៣ខែ ៦ខែ ឬ១២ខែ ដែលទទួលបានអត្រាការប្រាក់ ទៅតាមចំនួនជាក់ស្តែងដូចខាងក្រោម។
រយៈពេលតម្កល់ អត្រាការប្រាក់
១ ខែ ៤,៥%
៣ ខែ ៥,២៥%
៦ ខែ ៦,២៥%
១២ ខែ (១ឆ្នាំ) ៧%
ជាការពិតណាស់ ទំនុកចិត្តនៃការប្រើប្រាស់ប្រាក់រៀល ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិទាំងមូល។ សម្រាប់វិស័យហិរញ្ញវត្ថុ និងធនាគារ ការប្រើប្រាស់ប្រាក់រៀល គឺជាការចាំបាច់ ក្នុងការលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក និងជាពិសេសផ្តល់ផលចំណេញដល់អតិថិជនផ្ទាល់តែម្តង។ ដោយមានការគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង ពីសំណាក់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ធនាគារ CIMB បាននាំយកផលិតផល និងសេវាកម្មធនាគារជាប្រាក់រៀលយ៉ាងសម្បូរបែប ទាំងទៅលើប្រភេទឥណទាន និងកម្ចី ដោយផ្តល់ជូននូវអត្ថប្រយោជន៍ល្អប្រសើរជាងប្រាក់ដុល្លារ ទៅតាមតម្រូវការរបស់អតិថិជនផងដែរ។ កម្មវិធីផ្តល់ជូនពិសេសនេះមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ០២៣ ៩៨៨ ៣៨៨ ចូលទៅកាន់គេហទំព័រ
www.cimbbank.com.kh ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com