ជាតិ
សង្គមជាតិ
កុមារី​កម្ពុជា​ម្នាក់​ស្ថិតក្នុង​ចំណោម​បេក្ខជន​១២១​នាក់​សម្រាប់​ពាន​កុមារ​សន្តិភាព​អន្តរជាតិ​
11, Oct 2018 , 10:18 am        
រូបភាព
សូម៉ាលី និងបេក្ខជន​ផ្សេងទៀត រួមទាំងម្ចាស់ជ័យលាភីមួយចំនួន​
សូម៉ាលី និងបេក្ខជន​ផ្សេងទៀត រួមទាំងម្ចាស់ជ័យលាភីមួយចំនួន​
ដោយ: រួបរួម
​មូលនិធិ KidsRights ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​អាំ​ស្ទែរ​ដាម ប្រទេស​ហូ​ឡង់ នឹង​ប្រកាស​ជ័យលាភី​ពានរង្វាន់​កុមារ​សន្តិភាព​អន្តរជាតិ (International Children’s Peace Prize 2018) នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ កុមារ​១២១​នាក់​ពី​៤៥​ប្រទេស ត្រូវ​ជ្រើសរើស​សម្រាប់​ការ​ប្រជែង​ពានរង្វាន់​នេះ ដែល​ក្នុងនោះ​មាន​កុមារី​កម្ពុជា​មួយរូប​ផងដែរ​។​



​ពានរង្វាន់ International Children’s Peace Prize ដ៏​មាន​កិត្យានុភាព​នេះ ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០០៥​មក ក្នុង​គោលបំណង​លើក​គុណ​តម្លៃ​កុមា​រលើ​ពិភពលោក​ដែល​ប្រឹងប្រែង​តស៊ូ​ដើម្បី​សិទ្ធិ​របស់ខ្លួន និង​លើកកម្ពស់​ការយល់ដឹង​របស់​កុមារ​ផ្សេងៗ​ទៀត​។​

​កុមារី​ឈ្មោះ សុ​ម៉ាលី ត្រូវបាន​អង្គការ AFESIP ជ្រើសរើស​សម្រាប់​ការ​ប្រជែង​យក​ពានរង្វាន់​ឆ្នាំនេះ​។ យោងតាម​រឿងរ៉ាវ​សង្ខេប​ដែល​បង្ហោះ​នៅលើ​គេហទំព័រ kidsrights.org សូ​ម៉ាលី ជា​ជនរងគ្រោះ​ម្នា​ក់ដោយ​ការរំលោភបំពាន និង​ការ​គំរាម​សម្លាប់​ពី​សំណាក់​បុរស​ចំណាស់​ម្នាក់​។ ក្រោយមក​នាង​ទទួលបាន​នូវ​ការថែទាំង​ផ្នែក​វេជ្ជសាស្ត្រ និង​ចិត្តសាស្ត្រ​នៅ​អង្គារ AFESIP ផ្ទាល់​តែម្តង​។​

​បច្ចុប្បន្ន សូ​ម៉ាលី បានក្លាយ​ប្រធាន​ក្រុម​នៃ​កម្មវិធី​ភាពជា​ដឹកនាំ ដែលមាន​គោលដៅ​ជំរុញ​ឲ្យ​កុមារី​ដែល​ធ្លាប់​រងគ្រោះ​នានា នាំគ្នា​ប្រឹងប្រែង​តស៊ូ​ក្នុង​ឆាកជីវិត​របស់ខ្លួន​។ នៅតាម​សហគមន៍ សូ​ម៉ាលី គឺជា​កុមារី​ដ៏​គម្រូ​ម្នាក់​។​

​កុមារ​ដែល​ឈ្នះ​ពានរង្វាន់​នេះ​កន្លងមក​រួមមាន Nkosi Johnson (​អាហ្វ្រិក​ខាងត្បូង​), Om Prakash Gurjar (​ឥណ្ឌា​) Thandiwe Chama (​សំ​ប៊ី​), Mayra Avellar Neves (​ប្រេ​ស៊ី​ល​), Baruani Ndume (​តង់​ហ្សា​នី​), Francia Simon (​សាធារណរដ្ឋ​ដូ​មី​និក​), Michaela Mycroft​     (​អាហ្វ្រិក​ខាងត្បូង​), Kesz Valdez (​ហ្វីលីពីន​), Malala Yousafzai​     (​ប៉ា​គី​ស្ថាន​), Neha Gupta​     (​អាមេរិក​), Abraham Keita (​លី​បេ​រី​), Kehkashan Basu (​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​) និង Mohamad Al Jounde (​ស៊ី​រី​)៕



Tag:
 កុមារ
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com