ជាតិ
សេដ្ឋកិច្ច
ភ្ជុំបិណ្ឌ​៖ ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្តសៀមរាប​មាន​ជាង ២៥​ម៉ឺន​នាក់​
11, Oct 2018 , 6:19 pm        
រូបភាព

​សៀមរាប​៖ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ទើប​កន្លងទៅ​ថ្មីៗ​នេះ មាន​ភ្ញៀវទេសចរ​ជាង ២៥​ម៉ឺន​នាក់ ដែល​បានមក​កម្សាន្ត​ខេត្តសៀមរាប​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​។​

 
​លោក ង៉ូ​វ សេង​កាក់ បាន​ឡើង​របាយការណ៍​ទេសចរណ៍​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ជម្រាប​ពី​ចំនួន​ទេសចរ ដែល​បានមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។ តាម​របាយការណ៍ ទេសចរ​សរុប​មាន​ចំនួន ២៥២, ៤២២​នាក់ ដែល​មក​កម្សាន្ត​ខេត្តសៀមរាប ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជិត ៥០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧​។ 
 
​ក្នុង​របាយការណ៍​ខាងលើ ក្នុងចំណោម​ទេសចរ​ជាង ២៥​ម៉ឺន​នាក់ មាន​ទេសចរ​អន្ដរជាតិ​ជាង ២​ម៉ឺន​នាក់ កើនឡើង​ជាង ៣​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧ និង​ទេសចរ​ជាតិ សរុប ២៣​ម៉ឺន​នាក់ កើនឡើង​ជាង ៥៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com