ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
លោក សុធន ​៖ ទោះ​មិនបាន​ទៅ​ស្រុកកំណើត ប៉ុន្តែ​សប្បាយ​ចិត្តនឹង​ដឹកជញ្ជូន​ពលរដ្ឋ​ឥតគិតថ្លៃ​
11, Oct 2018 , 5:30 pm        
រូបភាព
បន្ទាយមានជ័យ​៖ លោក ប្រាក់ សុធន ជា​តៃកុង​ឡានក្រុង​សាធារណៈ​ម្នាក់ ក្នុងចំណោម​តៃកុង​ឡាន​ផ្សេងទៀត ដែល​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​បន្ទាយមានជ័យ​។ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ លោក សុធន មិនបាន​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​នោះទេ ព្រោះ​លោក​ជាប់​ភារកិច្ច​ត្រូវ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​។ តៃកុង​ឡាន​វ័យ ៥១​ឆ្នាំ​រូបនេះ និយាយថា​៖ ទោះបី​មិនបាន​ទៅ​ស្រុកកំណើត ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត​នឹង​ដឹក​ប្រជាពលរដ្ឋ​ដោយស្មោះ​អស់ពី​ចិត្ត​។

 
 
​តៃកុង​ឡានក្រុង​សាធារណៈ លោក ប្រាក់ សុធន មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ ក្នុងអំឡុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ លោក សុធន បាន​ចំណាយ​ពេលវេលា​ដោយ​មិន​ទៅ​ស្រុក​ជុំ​គ្រួសារ ដើម្បី​មក​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ ទៅ​បន្ទាយមានជ័យ និង​ពី​បន្ទាយមានជ័យ មក​ភ្នំពេញ​វិញ​។ 
 
សូម​អញ្ជើញ​ស្ដាប់​កិច្ចសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ប្រាក់ សុធន តៃកុង​ឡានក្រុង​សាធារណៈ​ដូចតទៅ​៖

 
 

​សូមបញ្ជាក់ថា ចាប់ពី ថ្ងៃទី ៦ ដល់ ថ្ងៃទី ១១ តុលា សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង​ចំនួន ២១៥ គ្រឿង  សម្រាប់​ដឹក​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ  ។ ក្នុងចំណោម​រថយន្ត​ទាំង ២១៥ គ្រឿង​ខាងលើ​មាន ១២០ គ្រឿង សម្រាប់​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត និង​ពី​ខេត្ត​មក​ភ្នំពេញ​វិញ​។ ដោយឡែក រថយន្ត​ចំនួន ៩៥ គ្រឿង​ទៀត​សម្រាប់​ដឹក​អ្នកធ្វើដំណើរ​នៅ​រាជធានី​ភ្នំពេញ​៕










Tag:
 ប្រាក់ សុធន
 រថយន្តសាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com