អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A7 និង A9 ឆ្នាំ​2018 បើក​ឲ្យ​កក់​ទុក​មុន​ហើយ បន្ទាប់ពី​សម្ពោធ​ជា​ផ្លូវការ​
12, Oct 2018 , 12:19 pm        
រូបភាព
​ក្រុមហ៊ុន​សាម​សុង បានដាក់​បង្ហាញ​រូបរាង​ជា​ផ្លូវការ នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ​ត្រកូល​A ស៊េរី​របស់ខ្លួន​គឺ Samsung Galaxy A7 &A9 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី ថ្ងៃទី​១១ ខែតុលា កន្លងទៅ​។ ក្នុង​ព្រឹត្តិការ​ណ៏​ដ៏​អស្ចារ្យ​នេះ ក៏បានផ្តល់​សិទ្ធិ​ឲ្យ​ដៃគូ​ផ្សព្វផ្សាយ​បានឃើញ និង​ធ្វើតេស្ត​ដោយផ្ទាល់​ដំបូង​គេ ជាមួយនឹង​ផលិតផល​ពិត​។  នៅក្នុង​កម្មវិធី​សម្ពោធ​នេះ ក៏មាន​ចូលរួម​ពី​សំណាក់​អ្នកសារព័ត៌មាន​កម្ពុជា​ផងដែរ​។​
 
​លោក Seungho Choi នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​ត្រកូល Galaxy A របស់​ក្រុមហ៊ុន​សាម​សុង ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​។ ហើយ​ឆ្នាំ​២០១៨​នេះ Galaxy A នឹង​នៅតែ​បន្ត​បង្ហាញខ្លួន​ទៀត​ជាមួយ​រូបរាង​ថ្មី​ប្លែក និង​កាន់តែ​ពិសេស ដែល​អាច​ឆក់យក​ចិត្ត​អ្នកប្រើប្រាស់ ដោយសារតែ​កំណែប្រែ​ថ្មី​ដ៏​អស្ចារ្យ​នោះ គឺ​សមត្ថភាព​កាមេរ៉ា​តែម្តង ដែល​ឆ្នាំនេះ ក្រុមហ៊ុន​សាម​សុង​ដំឡើង​លែ​ន​កាមេរ៉ា​ដល់​ទៅ​៣​គ្រាប់ សម្រាប់ Galaxy A7 និង Galaxy A9 មាន​កាមេរ៉ា​ដល់​ទៅ 4​គ្រាប់​ឯណោះ​។ 


 
​សូម​ទស្សនា ការផ្សាយ​បន្ត​ផ្ទាល់ ពី​ប្រទេស​ម៉ាឡេស៊ី ក្នុង​កម្មវិធី​សម្ពោធ​ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy A ខាងក្រោម​នេះ​៖ 
 

 
​លោក​បាន​បន្ថែមថា សម្រាប់ Galaxy A7 នឹង​ទទួល​កា​រក​ម្ម៉​ង់​ទុក​មុន​(Pre-Order)​ចាប់ពី​ថ្ងៃទី​១៣ ដល់​២៥ ខែតុលា ឆ្នាំ​២០១៨ ដែលមាន​ជម្រើស​៣​ពណ៌ គឺ​ពណ៌​ខ្មៅ​,​ពណ៌​ខៀវ និង​ពណ៌​មាស ក្នុងតម្លៃ​ត្រឹមតែ​$345 តែប៉ុណ្ណោះ ជាមួយនឹង​ការផ្តល់ជូន​កាដូ​បន្ថែម​ជាច្រើន ដូចជា Samsung Power bank 1 ដ៏​ស្រស់ស្អាត​ដែល​អាច​ផ្ទុក​ថាមពល​បាន​រហូតដល់​10,000mAh និង​បាស​បំពង​សំឡេង​(Speaker) JBL GO2 មួយ​ដ៏​កាលី​ប​។ លោកអ្នក អាច​ទទួលបាន​ទូរស័ព្ទ នៅ​ថ្ងៃទី ២៨ ដល់​ថ្ងៃទី​៣០ ខែតុលា​។ សម្រាប់ Galaxy A9 វិញ នឹង​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា ក្នុង​ខែ​វិ​ច្ជិ​កា​ខាងមុខនេះ​។​
 
​ខាងក្រោម​នេះ​គឺជា​លក្ខណៈសម្បត្តិ​ខ្លះៗ នៃ​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ Galaxy A7 និង Galaxy A9 ដែល​អ្នក​គួរតែ​ដឹង​៖

១/ Galaxy A7


 
-  បំពាក់​នូវ RAM​ទំហំ 4GB មេម៉ូរី​ទំហំ 64GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 256GB​។​
-  បំពាក់​កាមេរ៉ា​ក្រោយ​៣​គ្រាប់​៖​ទំហំ 24MP f/1.7 +  5MP f/2.2 + 8MP f/2.4 និង​កាមេរ៉ា​ខាងមុខ​ទំហំ​24MP FF f/2.0​។​
-  ទូរស័ព្ទដៃ ស៊ីម​2 ។​
-  អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម​។​
-  ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ​។ 
-  កម្លាំង​ថ្ម 3,300mAh​។​
- ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint)​នៅ​ពី​ចំហៀង​។​
-  បទពិសោធន៍​សំឡេង Dolby Atmos នៅពេល​ប្រើប្រាស់​ជាមួយ​កាស​ត្រចៀក​។​
 
២/ Galaxy A9
 
-  បំពាក់​នូវ RAM​ទំហំ 6GB មេម៉ូរី​ទំហំ 128GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 512GB​។​
-  បំពាក់​កាមេរ៉ា​ក្រោយ​4​គ្រាប់​៖​ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4  និង​កាមេរ៉ា​ខាងមុខ​ទំហំ​24MP FF f/2.0​។​
-  ទូរស័ព្ទដៃ ស៊ីម​2 ។​
-  អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម​។​
-  ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ​។ 
-  កម្លាំង​ថ្ម 3,720mAh​។​
-  ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint)​។​
-  បទពិសោធន៍​សំលេង Dolby Atmos នៅពេល​ប្រើប្រាស់​ជាមួយ​កាស​ត្រចៀក​។​
 
​ប្រញាប់​ឡើង កុំ​ឲ្យ​ឱកាស​ក្លាយជា​ម្ចាស់​នៃ​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ​នេះ​កន្លងផុតទៅ​!




 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ របស់​ក្រុមហ៊ុន​សាម​សុង​ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
​ 

© រក្សាសិទ្ធិដោយ thmeythmey.com