អន្តរជាតិ
ម៉ាឡេស៊ី​គ្រោង​លុបចោល​ទោស​ប្រហារជីវិត​និង​ច្បាប់​កាត់ទោស​បទ​បះបោរ​
12, Oct 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋាភិបាល​ម៉ាឡេស៊ី​គ្រោង​លុបចោល​ទោស​ប្រហារជីវិត​និង​ច្បាប់​ដែល​បាន​ប្រើ​កាលពី​យុគសម័យ​អាណានិគម​ដើម្បី​បង្ក្រាប​ពួក​ប្រឆាំង​។ នេះ​បើ​យោងតាម​ពួក​មន្ត្រី​បាន​និយាយ​នៅ​សប្តាហ៍​នេះ​។​

 
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ម៉ាឡេស៊ី​លោក Liew Vui Keong​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា គណរដ្ឋមន្ត្រី​នឹង​បញ្ចប់​ទោស​ប្រហារជីវិត និង​ព្យួរ​ការកាត់ទោស​ប្រហារជីវិត​ដែល​ត្រូវបាន​កំណត់​រហូត​ទាល់តែ​ច្បាប់​នេះ​ចូល​ជា​ធរមាន​។ នាពេល​ថ្មីៗ​នេះ​អ្នកទោស​ជាង​១២០០​នាក់​កំពុង​ជាប់ទោស​ប្រហារជីវិត​។​
 
​សារព័ត៌មាន​New Straits Times បាន​ដកស្រង់​សម្តី​របស់លោក Liew Vui Keong  ដោយបាន​និយាយថា «​ទោស​ប្រហារជីវិត​ទាំងអស់​នឹងត្រូវ​លុប​ចោ​ល‍​»​។​
 
​លោក Gobind Singh Deo​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​និង​ពហុ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្លែងថា​ច្បាប់​ស្តីពី​ការបះបោរ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​១៩៨៤ ក៏​នឹងត្រូវ​លុបចោល​ផងដែរ​។ សំណើ​លុបចោល​ច្បាប់​ទាំងពីរ​នេះ​ត្រូវគេ​រំពឹងថា​នឹងត្រូវ​លើក​មក​ពិភាក្សា​នៅក្នុង​សម័យប្រជុំ​សភា​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com