ជាតិ
វីដេអូ
របរធ្វើនំបញ្ចុកតាមបែបប្រពៃណី ស្ទើរតែបាត់បង់!
× មកដល់សម័យបច្ចេកវិទ្យានេះ ការធ្វើនំបញ្ចុកតាមបែបប្រពៃណីរបស់ខ្មែរមួយនេះ ស្ទើរតែបាត់បង់។ ប៉ុន្តែ ភូមិព្រះដាក់ ជាភូមិមួយដែលល្បីល្បាញក្នុងការធ្វើនំបញ្ចុកតាមបែបប្រពៃណី ដោយនៅប្រើត្បាល់កិនម្សៅដោយដៃ, ប្រើត្បាល់ជាន់ ឬត្បាល់ក្ដឿងសម្រាប់ជាន់បុកម្សៅ បន្ទាប់មកគេយកម្សៅនោះដាក់ក្នុងប៉ែន រួចសង្កត់ឱ្យចេញជាសរសៃនំបញ្ចុក ឬហៅថា រោយនំបញ្ចុក។ អ្នកភូមិព្រះដាក់មួយចំនួនធំ ជាអ្នកប្រកបមុខរបរធ្វើនំបញ្ចុកលក់។
អ្នកស្រី សឿង ហ៊ុប ជាអ្នកធ្វើនំបញ្ចុកដ៏ល្បីម្នាក់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ របរធ្វើនំបញ្ចុកនេះ អ្នកស្រីវ័យ៥៣ឆ្នាំរូបនេះ ចេះពីម្ដាយរបស់អ្នកស្រីតាំងពីអាយុ ១៥ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ កូនៗរបស់អ្នកស្រីក៏បានបន្តធ្វើនំបញ្ចុកតាមបែបប្រពៃណីមួយនេះមកដល់សព្វថ្ងៃ។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
ក្នុងមួយថ្ងៃអ្នកស្រី ហ៊ុប ធ្វើនំបញ្ចុកបោះឲ្យអតិថិជនចាប់ពី២០ ទៅ៥០គីឡូក្រាម តាមការបញ្ជាទិញ របស់ពួកគេ ដោយក្នុងមួយគីឡូក្រាមមានតម្លៃ ២ពាន់រៀល។ មុខរបរប្រពៃណីមួយនេះ បានជួយឱ្យជីវភាពគ្រួសាររបស់ស្ត្រីដែលមានបទពិសោធន៍ធ្វើនំបញ្ចុកជាង៣៨ឆ្នាំរូបនេះ មានភាពល្អប្រសើរជាបន្តបន្ទាប់ ដូចជាបានសង់ផ្ទះថ្មី និងផ្គត់ផ្គង់ការសិក្សារបស់កូន។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
Tag:
នំបញ្ចុក
មុខរបរប្រពៃណី
សៀមរាប
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com