ពីនេះ ពីនោះ
យុវវ័យ​សម័យ​ឥឡូវ​និយម​ប្រើពាក្យ «​កប់ សារី​រី​រី​» ដែល​ចាស់ៗ​មិន​យល់
16, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ​គ្មាន​ពាក្យ «​កប់ សារី​រី​រី​» ដូចនឹង​យុវវ័យ​កំពុងតែ​និយម​ប្រើ​សព្វថ្ងៃ​នោះទេ​។ ប៉ុន្តែ​ពាក្យ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​យុវវ័យ​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​ចាស់ៗ​ពិបាក​យល់​។​


 
​ពាក្យ​ថា «​កប់ សារី​រី​រី​» នេះ​ត្រូវបាន​យុវវ័យ​ជាច្រើន​និយាយ​តៗ​គ្នា ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាំង​ការ​ឆ្លើយឆ្លង​គ្នា​ក្នុង​messager​ក្តី ទាំង​ក្នុង​comment ឬ​ក្នុង​Status​ក្តី គឺ​សុទ្ធតែ​ប្រើពាក្យ​នេះ​ជា​ទម្លាប់​ទៅហើយ​។​
 
​យុវវ័យ​ប្រើពាក្យ «​កប់ សារី​រី​រី​» ចង់​សំដៅលើ​អ្វីមួយ​ដែល​អស្ចារ្យ ឡួ​យ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ជាដើម​។ សម្រាប់​ពាក្យ​នេះ យុវវ័យ មិនមែន​គ្រាន់តែ​ប្រើ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សូម្បី​នៅតាម​ទីសាធារណៈ  សឹងតែ​ប្រើពាក្យ​នេះ​គ្រប់ៗ​មាត់​ទៅហើយ​។​
 
​ការពិត​ពាក្យ ថា «​កប់​» មិន​មានន័យថា​ឡួ​យ​ដូច​តែ​យុវវ័យ​បាន​ថា​នោះទេ ក្នុង​វចនានុក្រម​ខ្មែរ​បាន​ពន្យល់​ពាក្យ «​កប់​» មានន័យថា បង្កប់​ឲ្យ​លិច​បាត់​មើលមិនឃើញ ដូចជា​កប់ខ្មោច កប់ប្រាក់​ជាដើម​។ ចំណែក​«​សារី​រី​រី​» ជា​ពាក្យ​ដែល​គ្មាន​ន័យ​ពិតប្រាកដ​ដែរ ។ ប៉ុន្តែ​យុវវ័យ​សម័យ​ឌីជីថល​នេះ ហាក់ដូចជា​មិន​ខ្វល់​ពាក្យ​នេះ ថា​មានន័យ ឬ​មិន​មានន័យ​យ៉ាងណាទេ ដឹង​តែ​ម្យ៉ាង​ថា​ពួកគេ​ប្រើពាក្យ​នេះ ក្នុងន័យ​ថា​ជា​ពាក្យ​ទាន់សម័យ​សម្រាប់​យុវវ័យ​។ 
 
​ក្រៅពី​ពាក្យ​នេះ ក៏​នៅមាន​ពាក្យ​ជាច្រើន​ទៀត​ដែល​យុវវ័យ និយាយ​ខុសពី​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ ពាក្យ​ទាំងនោះ​មានដូចជា ខ​ប់ៗ​, កប់​លូ​, លក់​សណ្តែកដី​, វុ​លៗ​, ឡួ​យក​ប់​, ៤១៤១​។​ល​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com