អត្ថបទពាណិជ្ជកម្ម
វេជ្ជបណ្ឌិតជាតិ-អន្តរជាតិជាច្រើនរូប បានត្រៀមខ្លួនជាស្រេចចែករំលែកចំណេះដឹង នៅក្នុងពិព័រណ៍«សម្ភារត្រៀមសម្រាល»
× ភ្នំពេញ៖ ហាងបេប៊ីអោតឡេត បានរៀបចំពិព័រណ៍ដ៏សំខាន់មួយទៀត គឺពិព័រណ៍«សម្ភារត្រៀមសម្រាល» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និងទី២៧ ខែតុលាខាងមុខនេះ នៅបេប៊ីអោតឡេតសាខាទួលគោក។ នៅក្នុងពិព័រណ៍ដ៏សំខាន់សម្រាប់អ្នកម្តាយដែលកំពុងពពោះនេះ នឹងមានការចូលរួមចែករំលែកចំណេះដឹង ពីវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិជាច្រើនរូប ក្នុងនោះក៏មានដែរវេជ្ជបណ្ឌិតជនជាតិជប៉ុនមកពីមន្ទីរពេទ្យ Sunrise Japan នៅក្នុងប្រទេសកម្ពុជា និងវេជ្ជបណ្ឌិតជនជាតិថៃ ពីមន្ទីរពេទ្យ Piyavate Hospital នៅក្នុងប្រទេសថៃ។
បន្ទាប់ពីទទួលបានជោគជ័យលើសការរំពឹងទុក នៃការរៀបចំ«ពិព័រណ៍ម្សៅទឹកដោះគោ»កាលពីចុងខែកញ្ញាកន្លងទៅ ឥឡូវនេះ ហាងបេប៊ីអោតឡេត បានរៀបចំពិព័រណ៍ដ៏មានសារៈសំខាន់មួយទៀតសម្រាប់អ្នកម្តាយដែលកំពុងពពោះទាំងអស់។ ពិព័រណ៍នោះគឺ«ពិព័រណ៍សម្ភារត្រៀមសម្រាល» ដែលនឹងរៀបចំនៅថ្ងៃទី ២៦ និងទី២៧ ខែតុលាខាងមុខនេះ នៅហាងបេប៊ីអោតឡេត សាខាទួលគោកតែមួយគត់ ចាប់ពី៨ព្រឹក ដល់ម៉ោង ៨យប់។
បើតាមលោក វាលសុន ឃីម នាយកគ្រប់គ្រងទីផ្សារនៃហាងបេប៊ីអោតឡេត ការតាំងពិព័រណ៌«ត្រៀមសម្រាល»នៅពេលខាងមុខនេះ នឹងមានការចូលរួមពីវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិជាច្រើនរូប ដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងអ្នកម្តាយពពោះ អ្នកម្តាយទើបសម្រាលកូនដល់អ្នកចូលរួម ជាពិសេសអ្នកម្តាយកំពុងពពោះទាំងអស់។ លោក វាលសុន ឃីម បញ្ជាក់ដូច្នេះ៖«យើងមានវេជ្ជបណ្ឌិតជនជាតិថៃ ដែលឧបត្ថម្ភដោយមន្ទីរពេទ្យ Piyavate Hospital នៅក្នុងប្រទេសថៃ និងវេជ្ជបណ្ឌិតជនជាតិជប៉ុន ដែលឧបត្ថម្ភដោយមន្ទីរពេទ្យ Sunrise Japan នៅក្នុងប្រទេសកម្ពុជាយើងចូលរួម ហើយក៏មានវេជ្ជបណ្ឌិតក្នុងស្រុកចូលរួមចែករំលែកចំណេះដឹងផងដែរ»។
ក្រៅពីនេះ ក៏មានផងដែរតំណាងក្រុមហ៊ុនលក់ផលិតទារកនិងកុមារជាច្រើនចូលរួម មានមានដូចជា ក្រុមហ៊ុនម្សៅទឹកដោះគោ,ដបទឹកដោះ,សម្លៀកបំពាក់ទារក និងកុមារ, ក្រដាសសើម និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗជាច្រើនទៀត។ នេះបើតាមលោក វាលសុន ឃីមដដែល។
សូមបញ្ជាក់ផងដែរថា នៅក្នុង«ពិព័រណ៍សម្ភារត្រៀមសម្រាល»នៅថ្ងៃទី២៦ និងទី២៧ ខែតុលាខាងមុនេះក៏មានកម្មវិធីដើរម៉ូតកុមារផងដែរ ហើយអ្នកម្តាយ អាចជ្រើសរើសសម្ភារសម្រាប់ស្វាគមន៍ #LittleOne នៅក្នុងពិព័រណ៍បានទៀតផង។ ជាពិសេស អ្នកចូលរួម និងទិញទំនិញនៅក្នុងថ្ងៃនោះ និងមានឱកាសឈ្នះរង្វាន់ភ្លាម ជាមួយការចាប់ផ្សងសំណាងរង្វាន់យ៉ាងសន្ធឹកសន្ធាប់។
គួរកត់សម្គាល់ថា បេប៊ីអោតឡេត តែងតែរិះរកនូវអ្វីដែលល្អៗ ជាពិសេសវិធីសាស្ត្រងាយស្រួលក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន មកចែករំលែកដល់លោកឪពុកអ្នកម្តាយគ្រប់រូប។ អ្វីដែលកាន់ពិសេស និងងាយស្រួលទៀតនោះ គឺហាងបេប៊ី អោតឡេត បានបង្កើតគេហទំព័រមួយ
www.bbocambodia.com សម្រាប់ឲ្យអតិថិជនស្វែងរក និងទិញសម្ភារនានាពីហាងបេប៊ី អោតឡេត បានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា និងងាយស្រួលជាទីបំផុត។ គេហទំព័រនេះ ក៏កំពុងតែពេញនិយមប្រើប្រាស់ ពីអតិថិជនផងដែរ។ សម្រាប់ព័ត៌មានលម្អិត ទាក់ទងតាមលេខទូរសព្ទ 017 222 978 ៕
© រក្សាសិទ្ធិដោយ thmeythmey.com