កីឡាអន្តរជាតិ
អន្តរជាតិ
លោក Thierry Henry ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់ AS Monaco
13, Oct 2018 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប AS Monaco នៃ​ក្របខណ្ឌ Ligue 1 របស់​បារាំង បានប្រកាស​ពី​ការតែងតាំង​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង លោក Thierry Henry សម្រាប់​តំណែង​គ្រូបង្វឹក​ថ្មី​របស់ខ្លួន ក្នុង​កិច្ចសន្យា​៣​រដូវ​កាល ពោលគឺ​រហូតដល់​ឆ្នាំ​២០២១​។​



​លោក Thierry Henry អាយុ​៤១​ឆ្នាំ ត្រូវ​ជំនួស​តំណែង​របស់លោក Leonardo Jardim ចាប់ពី​ថ្ងៃ​ចន្ទ ដោយ​ក្រុមការងារ​របស់​លោ​ករួ​ម​មាន លោក Joao Carlos Valado គ្រូ​ឈុត U23 របស់ Benfica និង​លោក Patrick Kwame Ampadu គ្រូ Academy របស់ Arsenal​។​

​អតីត​ខ្សែប្រយុទ្ធ​រូបនេះ បាន​វិលត្រឡប់​ទៅកាន់​ក្លិប Manaco វិញ ដែល​លោក​ធ្លាប់​ធ្វើជា​កីឡាករ​ចន្លោះ​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៩​។ ក្រៅពី​កីឡាករ​ឆ្នើម​បារាំង​ដែល​ឈ្នះ​ពាន World Cup កាលពី​ឆ្នាំ​១៩៩៨ Henry ជា​វីរបុរស​របស់​ក្លិប Arsenal ហើយ​បាន​ជោគជ័យ​យ៉ាង​ធំធេង​ជាមួយ Barcelona និង New York Red Bulls​។​

​លោក​បានធ្វើ​ជំនួយការ​របស់លោក Roberto Martinez នៅ​ជម្រើស​បែលហ្ស៊ិក ចាប់តាំងពី​ឆ្នាំ​២០១៦ ហើយ​រួមចំណែក​ឲ្យ​ក្រុម​បី​សាច​ក្រហម​មួយ​បាន​ចំណាត់ថ្នាក់​លេខ​បី​ជា​ប្រវត្តិសាស្ត្រ​ក្នុង World Cup កាលពីពេល​ថ្មីៗ​កន្លងមក​៕


© រក្សាសិទ្ធិដោយ thmeythmey.com