ជាតិ
លោក ធឹ​ម ចោល​ការងារ​ក្រុមហ៊ុន​មក​ដាំ​ស្លឹក​ខ្ទឹម តែ​បាន​ចំណូល​ទ្វេដង​
16, Oct 2018 , 3:12 pm        
រូបភាព
​កំពត​៖ លោក ធឹ​ម បាន​លាឈប់​ពី​ការងារ​ក្រុមហ៊ុន​ឯកជន មក​ចាប់យក​របរ​ដាំ​ស្លឹ​ម​ខ្ទឹម ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ របរ​ដាំ​ស្លឹក​ខ្ទឹម​នេះ បានធ្វើ​ឲ្យ​លោក​កើន​ប្រាក់ចំណូល​ទ្វេដង​។ ក្នុង​មួយខែ លោក ធឹ​ម មាន​ចំណូល​ជាង​៥០០ ដុល្លារ ខណៈដែល​ការងារ​ក្រុមហ៊ុន លោក​មាន​ចំណូល​តែ ៣០០​ដុល្លារ​ប៉ុណ្ណោះ​។


 
​លោក ខៀវ ធឹ​ម ជា​កសិករ​ដាំ​ស្លឹក​ខ្ទឹម នៅក្នុង​ភូមិ​ដូង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គិរី ខេត្តកំពត​។ លោក បាន​បោះបង់​ការងារ​ក្រុមហ៊ុន មក​ដាំ​ស្លឹក​ខ្ទឹម​នេះ​ប្រមាណ​៦​ខែ​ហើយ បើទោះពី​ដើម​ឡើង​ឪពុកម្ដាយ​បងប្អូន​មិន​គាំទ្រ ក៏ដោយ​។  លោក ខៀវ ធឹ​ម ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ដោយសារ​ការងារ​ជា​កសិករ វា​មាន​សេរីភាព និង​អាចធ្វើ​កិច្ចការ​ផ្សេង​បាន ដូចជា​ចិញ្ចឹមសត្វ​ជាដើម​។ ម្យ៉ាងទៀត ការដាំ​ដំណាំ​មានការ​កើនឡើង​ច្រើន បើ​ធ្វើ​ច្រើន​បាន​លុយ​ក៏​ច្រើន​»​។​


 
​យ៉ាងណាក៏ដោយ ការសម្រេចចិត្ត​ឈប់​ពី​ការងារ​ក្នុង​ក្រុមហ៊ុន មក​ដាំ​ស្លឹក​ខ្លឹម​នេះ មិនបាន​ធ្វើ​ឲ្យ​ខៀវ ធឹ​ម ខកបំណង​ឡើយ ប៉ុន្តែ​វា​បែរជា​ផ្តល់​ទាំង​ចំណូល​ទ្វេ ជីវភាព​ធូរធារ​ជាង​មុន និង​សេរីភាព​ដូចដែល​កសិករ​រូបនេះ​ចង់បាន​។ ក្នុង​មួយខែ លោក ធឹ​ម អាច​រកចំណូលបាន​ច្រើនជាង​៥០០ ដុល្លារ ខណៈ​ការងារ​ក្រុមហ៊ុន លោក​ទទួលបាន​ត្រឹមតែ ៣០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ​។​


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ខៀវ ធឹ​ម កសិករ​ដាំ​ស្លឹក​ខ្ទឹម​ដូចតទៅ​៖
 

Tag:
 ខៀវ ធឹ​ម​
 ​កសិកម្ម​
 ​កសិករ​
 ​ស្លឹក​ខ្ទឹម​
 ​កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com