សេដាក ជំរុញកសិករវ័យក្មេងតាមខេត្ត ឆ្ពោះទៅកសិកម្មសរីរាង្គ
ជាតិ
សុខភាព
២៥ខេត្ត/រាជធានី
សេដាក ជំរុញកសិករវ័យក្មេងតាមខេត្ត ឆ្ពោះទៅកសិកម្មសរីរាង្គ
16, Oct 2018 , 9:20 am        
រូបភាព
រូបភាពពីហ្វេសប៊ុកអង្គការសេដាក
រូបភាពពីហ្វេសប៊ុកអង្គការសេដាក
ភ្នំពេញ៖ នៅថ្ងៃទី ១៦ តុលានេះ អង្គការសេដាក នឹងរៀបចំសិក្ខាសាលាមួយស្ដីពី «យុវជនឆ្ពោះទៅកសិកម្មសរីរាង្គ»។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍របស់យុវជនក្នុងការអនុវត្ត និងគ្រប់គ្រងកសិដ្ឋានសរីរាង្គឲ្យបានជោគជ័យ និងបង្កើនការយល់ដឹងដល់ អ្នកបរិភោគ ឲ្យគាំទ្រអាហារសរីរាង្គ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅភោជនីយដ្ឋានអូក្រា ចាប់ពីម៉ោង៨ព្រឹក។


ក្នុងសិក្ខាសាលានេះ នឹងមានការចូលរួមពីបុគ្គលិកអង្គការ, អ្នកបរិភោគ និងយុវជនចំនួន៣២នាក់ ដែលកំពុងធ្វើកសិកម្មតាមបណ្តាខេត្តនានា។ កសិករវ័យក្មេងទាំងនោះមកពីតាមបណ្ដាខេត្តមួយចំនួន រួមមាន ខេត្តកំពង់ស្ពឺ, កំពត, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, ភ្នំពេញ និងខេត្តមណ្ឌលគិរី។ 

សិក្ខាកាមដែលចូលរួម នឹងផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍របស់ខ្លួនក្នុងការអនុវត្ត និងគ្រប់គ្រងកសិដ្ឋានសរីរាង្គឲ្យមានជោគជ័យ។ បន្ថែមពីនេះ នឹងបង្កើនការយល់ដឹងដល់អ្នកបរិភោគ អំពីអាហារសរីរាង្គ, សុខភាព, បរិស្ថាន និងសង្គម រួមទាំងការបង្កើនសមត្ថភាព កិច្ចសហការរវាងកសិករ និងការជំរុញការគាំទ្រកសិកម្មសរីរាង្គ។


 
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv

© រក្សាសិទ្ធិដោយ thmeythmey.com