ជាតិ
ជនជាតិ​ចិន​ជាង​៤០០​នាក់ ត្រូវបាន​កម្ពុជា​បញ្ជូន​ទៅវិញ ក្នុង​រយៈពេល​៩​ខែ​
15, Oct 2018 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក អ៊ុក ហៃសិលា
រូបពីហ្វេសប៊ុកលោក អ៊ុក ហៃសិលា
ដោយ:
​ភ្នំពេញ​៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៩១​នាក់ ត្រូវបាន​កម្ពុជា​បញ្ជូន​ទៅកាន់​ប្រទេស​ចិន​វិញ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា​នេះ​។ ការចាប់​បញ្ជូន​ត្រឡប់​ទៅវិញ​នេះ តប​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​ចិន ដែល​បាន​កំណត់ថា​ជនជាតិ​ទាំងនោះ​ជា ឧក្រិដ្ឋជន​អីុន​ធឺ​ណិ​ត​។

 
​បើតាម​ការបញ្ជាក់​ពី​លោក អ៊ុក ហៃ​សិលា ប្រធាន​ផ្នែក​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គិត​ត្រឹម​ខែតុលា​នេះ កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​ទៅវិញ​បាន​ប្រមាណ ៤០០​នាក់ ក្នុងចំណោម​ជន​អន្តោ​ប្រ​វេ​សន៍​ខុសច្បាប់​ជាង​៩០០​នាក់ ដែលមាន​៥០​សញ្ជាតិ​។  ប្រធាន​ផ្នែក​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បន្តថា ជន​ជាតិចិន​ទាំងនោះ​ត្រូវបាន​រកឃើញថា ជា​ឧក្រិដ្ឋជន​អ៊ី​ន​ធឺណិ​ត និង​ប្រើប្រាស់​ឯកសារ​ខុសច្បាប់​។​
 
​ក្នុងចំណោម​ជន​អន្តោ​ប្រវេ​ស​ជាង​៩០០​នាក់ ដែល​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជូនទៅ​ប្រទេស​ខ្លួន​វិញ​នោះ មាន​ច្រើនជាងគេ​គឺ​ជន​ជាតិចិន និង​បន្ទាប់មក​គឺ​ជនជាតិ​វៀតណាម​។ បើតាម​ការអះអាង​ពី​លោក អ៊ុក ហៃ​សិលា ជនជាតិ​វៀតណាម​ដែល​បញ្ជូន​ទៅវិញ​នោះ ភាគច្រើន​គឺ​ឆ្លង​ព្រំដែន​ដោយ​ខុសច្បាប់​៕

Tag:
 ​សង្គម​
 ​សន្តិសុខ​
 ​ជនជាតិ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com