ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
បារាំងចាត់ទុកកីឡាការិនី កែ ឡេង, អ៊ុកស្រីមុំ និងអ៊ុន ស្រីយ៉ា ជារាជិនីប៉េតង់កម្ពុជា
15, Oct 2018 ,
6:25 pm
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
ឈ្នះពានទាំង៣លើវិញ្ញាសាផ្នែកនារីពីព្រឹត្តិការណ៍ Trophée L’Équipe កីឡាការិនីប៉េតង់កម្ពុជា កែ ឡេង, អ៊ុក ស្រីមុំ និង ទទួលបាននូវការកោតស្ញប់ស្ញែងយ៉ាងខ្លាំងនៅបារាំង ហើយអ្វីដែលគួរឲ្យកត់សម្គាល់ ពួកគេតែងតែរារាំងដំណើរទៅមុខរបស់ក្រុមម្ចាស់ផ្ទះតែម្តង។
Trophée L’Équipe
ជាព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ដែលរៀបចំដោយ L’Équipe ទូរទស្សន៍ និងសារព័ត៌មានកីឡាដ៏ល្បីរបស់បារាំង ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Quarterback ដែលរៀបចំឡើងដំបូងនៅឆ្នាំ២០១៧ ។ សម្រាប់ព្រឹត្តិការណ៍ឆ្នាំទីពីរនេះ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៨ ពី៣ទ្វីបដែលត្រូវចូលរួមប្រកួតប្រជែង៦វិញ្ញាសា ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែតុលា នៅទីលាន Boulodrom de Tours ដេប៉ាតឺម៉ង់ Indre-et-Loire ប្រទេសបារាំង។
ក្រុមដែលប្រកួតប្រជែងរួមមាន តំណាងទ្វីបអឺរ៉ុប (ម្ចាស់ផ្ទះបារាំង អ៊ីតាលី និងដាណឺម៉ាក) ទ្វីបអាស៊ី (កម្ពុជា និងថៃ) ទ្វីបអាហ្វ្រិក (ម៉ាដាហ្គាស្កា និងទុយនីស៊ី)។ បារាំងមាន២ក្រុម គឺក្រុមជម្រើសជាតិបច្ចុប្បន្ន និងក្រុម Legend ដែលសំដៅលើអតីតកីឡាករ កីឡាការិនី ដែលធ្លាប់ឈ្នះពាន និងមេដាយជាច្រើនជូនជាតិ។
នាការបង្ហាញខ្លួនលើកដំបូង ក្រុមកម្ពុជា បានទាក់ទាញការចាប់អារម្មណ៍ខ្ពស់ តាមរយៈការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្ររហូតដល់ទៅ៥វិញ្ញាសា ក្នុងចំណោម៦វិញ្ញាសា ដែលក្នុងនោះក្រុមនារី ឈ្នះពានទាំងបីវិញ្ញាសា រីឯក្រុមបុរសចាញ់នៅវគ្គផ្តាច់ព្រ័ត្រទាំងពីរលើក។
ឈ្មោះរបស់កីឡាការិនី
កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា
ត្រូវបានអ្នកនិយមកីឡាប៉េតង់ និងសារព័ត៌មានមួយចំនួននៅបារាំងស្គាល់យ៉ាងច្បាស់។ កីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោកវិញ្ញាសាវាយយកពិន្ទុ ៣សម័យកាល (ឆ្នាំ២០១៣, ២០១៥ និង២០១៧) បានចាប់ដៃគូជាមួយ អ៊ុក ស្រីមុំ ជើងឯកពិភពលោកឆ្នាំ២០១៧ ដើម្បីដណ្តើមយកពាន វាយគូផ្នែកនារី។
រំលងបានមួយថ្ងៃ កីឡាការិនីវ័យក្មេង អ៊ុន ស្រីយ៉ា ក្លាយជាម្ចាស់ជើងឯកវិញ្ញាសាឯកត្តជនផ្នែកនារី មុនពេលដែលកីឡាការិនីទាំងបី ចាប់ដៃគ្នា ដណ្តើមបានពានមួយទៀត លើវិញ្ញាសាបីទល់បី។
ចំណែកក្រុមកីឡាករវិញ សុខ ចាន់មាន និង ញ៉ែម បូរ៉ា បានធ្លាក់នៅវគ្គជម្រុះក្នុងពូលលើវិញ្ញាសាវាយគូបុរស។ បន្ទាប់មក ចាន់មាន ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាឯកត្តជន ហើយ កីឡាកររូបនេះ ចាប់ដៃគូជាមួយ បូរ៉ា និងយ៉ា ចាន់ដារិទ្ធ លើវិញ្ញាសាបីទល់បី ប៉ុន្តែសុទ្ធតែរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ។
កម្ពុជាលេខមួយក្នុងចំណោម៧ប្រទេស៖
សរុបព្រឹត្តិការណ៍ Trophée L’Équipe ទាំង៣វិញ្ញាសា ក្រុមបុរសថៃ ដែលឈ្នះពាន២ លើវិញ្ញាសាវាយគូ និងវាយទោល ស្ថិតនៅចំណាត់ថ្នាក់លេខមួយ ដោយនាំមុខ ម៉ាដាហ្គាស្កាលេខ២ កម្ពុជា និងបារាំង លេខ៣ ទុយនីស៊ីលេខ៥ អ៊ីតាលីលេខ៦ ក្រុម Legend (សំដៅលើអតីតកីឡាករបារាំងដែលឈ្នះមេដាយជាច្រើនជូនជាតិ) លេខ៧ និងដាណឺម៉ាក លេខ៨។
សម្រាប់
វិញ្ញាសាផ្នែកនារី
វិញ កម្ពុជាមានពិន្ទុរួមរហូតដល់៣០ពិន្ទុ នាំមុខដាច់ក្រុមថៃ ទុយនីស៊ី បារាំង ក្រុមវីរកីឡាការិនីបារាំង ដាណឺម៉ាក អ៊ីតាលី និងម៉ាដាហ្គាស្កា។
ចំណាត់ថ្នាក់រួម ប្រចាំជាតិ (Classement des Nations) ទាំង៦វិញ្ញាសា កម្ពុជាលេខមួយដោយមាន៤៦ពិន្ទុ ថៃលេខពីរដោយមាន៣៩ពិន្ទុ ដោយនាំមុខ ម្ចាស់ផ្ទះបារាំង ទុយនីស៊ី ម៉ាដាហ្គាស្កា ក្រុម Legend បារាំង អ៊ីតាលី និងដាណឺម៉ាក។
កម្ពុជា ជាពេជ្ឈឃាដលើក្រុមបារាំង
«
Trophée l'Equipe : le Cambodge bourreau des Bleus
» ជានេះចំណងជើងរបស់កាសែត La Nouvelle Republique ដែលមានន័យថា កម្ពុជាជាពេជ្ឈឃាដលើក្រុមបារាំង ក្នុងព្រឹត្តិការណ៍ Trophée l'Equipe។
បារាំង បានខកខានឱកាសឈ្នះពានរហូតដល់ទៅពីរលើកដោយសារកម្ពុជា។ លើវិញ្ញាសាវាយគូនារី កែ ឡេង និង អ៊ុក ស្រីមុំ បានយកឈ្នះ វីរកីឡាការិនីបារាំង Florence Schopp និង Marie-Christine Virebayre ១៣-១១ ក្នុងពូល មុននឹងឈានដល់ការឈ្នះពាន។
បន្ទាប់មកទៀត កីឡាករ
សុខ ចាន់មាន
បានយកឈ្នះបារាំងជាបន្តបន្ទាប់លើវិញ្ញាសាឯកត្តជន ដែលក្នុងនោះមាន កីឡាករជើងចាស់បារាំង Philippe Quintais នៅវគ្គជម្រុះ និងកីឡាករ Dylan Rocher វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការខកចិត្តដ៏ធំមួយទៀតនោះ គឺការរងបរាជ័យរបស់កីឡាការិនីជើងចាស់បារាំង Marie-Christine Virebayre នៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាឯកត្តជនផ្នែកនារី ដោយសារកីឡាការិនីវ័យក្មេងកម្ពុជា
អ៊ុន ស្រីយ៉ា
។
ដំណើរមួយទៀតដែលត្រូវបានរារាំងនោះ គឺកីឡាករ សុខ ចាន់មាន, ញ៉ែម បូរ៉ា និងយ៉ា ចាន់ដារិទ្ធ បានទម្លាក់ក្រុមវីរបុរសកីឡាករបារាំង Christian Fazzino, Jean-Marc Foyot និង Philippe Quintais នៅវគ្គជម្រុះតាមពូល ហើយបន្តទម្លាក់ Dylan Rocher, Philippe Suchaud និង Jean-Michel Puccinelli នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត។
ទោះយ៉ាងណា ក្រុមបារាំងមានកំណត់ត្រាឈ្នះផងដែរលើកម្ពុជាក្នុងវិញ្ញាសាបីទល់បីផ្នែកនារី ដោយ Charlotte Darides, Anna Maillard និង Angelique Colombet បានយកឈ្នះ កែ ឡេង, អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា នៅវគ្គជម្រុះតាមពូល ប៉ុន្តែនេះគ្រាន់តែជាការលួងចិត្តប៉ុណ្ណោះ ព្រោះនៅវគ្គផ្តាច់ព្រ័ត្រ ក្រុមទាំងពីរបានជួបគ្នាសារជាថ្មី ហើយជ័យជម្នះបានទៅលើក្រុមកីឡាការិនីកម្ពុជាជាមួយនឹងលទ្ធផល ១៣-៣ ។
កាលពីឆ្នាំ២០១៧ ថៃបង្ហាញភាពលេចធ្លោ
នាព្រឹត្តិការណ៍ Trophee L’Equipe លើកដំបូង កាលពីឆ្នាំ២០១៧ ប្រទេសចំនួន៨បានចូលរួមដែលក្នុងនោះរួមមានម្ចាស់ផ្ទះបារាំង ថៃ អ៊ីតាលី ម៉ាដាហ្គាស្កា បេណាំង ដាណឺម៉ាក អេស្ប៉ាញ និងទុយនីស៊ី។ ក្នុងការប្រកួតប្រជែង៦វិញ្ញាសា ថៃឈ្នះពាន៤វិញ្ញាសា បារាំងឈ្នះ១ និងអ៊ីតាលីឈ្នះ១ ។
កីឡាករថៃ Thanakorn Sangkaew និង Sarawut Sriboonpeng ទទួលលើវិញ្ញាសាវាយគូបុរស ហើយពួកគេរួមជាមួយ Thaloengkiat Phusa ដណ្តើមពានលើវិញ្ញាសាបីទល់បី។ នៅផ្នែកនារី កីឡាការិនី Phantipha Wongchuwej ឈ្នះពានលើវិញ្ញាសាឯកត្តជន ហើយកីឡាការិនីរូបនេះ រួមជាមួយ Nantawan Fuengsanit និង Thongsri Thamakord ដណ្តើមពានមួយទៀតលើវិញ្ញាសាបីទល់បី។
សម្រាប់ពាន២ផ្សេងទៀត កីឡាករអ៊ីតាលី Diego Rizzi ទទួលបានលើវិញ្ញាសាឯកត្តជនបុរស ខណៈក្រុមកីឡាការិនីម្ចាស់ផ្ទះបារាំង Angélique Colombet និង Audrey Bandiera ដណ្តើមបានលើវិញ្ញាសាវាយគូនារី៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប៉េតង់
អ៊ុន ស្រីយ៉ា
កែ ឡេង
អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
9 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម