ជាតិ
សង្គមជាតិ
គណៈមេធាវី បោះឆ្នោត​រើស​ប្រធាន​ថ្មី នៅ​រសៀល​ថ្ងៃនេះ
16, Oct 2018 , 10:29 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក សំ សុគង់ មេធាវីរបស់អតីតមេដឹកនាំគណបក្សប្រឆាំង និង លោក សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១១
ពីឆ្វេងទៅស្តាំ៖ លោក សំ សុគង់ មេធាវីរបស់អតីតមេដឹកនាំគណបក្សប្រឆាំង និង លោក សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១១
ដោយ:
​ភ្នំពេញ​៖ កាលកំណត់​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១២ នឹងធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា​នេះហើយ​។ បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន មានតែ​២​រូប​ប៉ុណ្ណោះ គឺ​លោក សួន វិសាល លោក សំ សុខ​គង់​។


 
​លោក សួន សួន វិសាល គឺជា​ប្រធាន​គណៈមេធាវី​ក្នុង​អាណត្តិ​ទី​១១​នេះ​។ ចំណែក​លោក សំ សុ​គង់ គឺជា​មេធាវី​ម្នាក់  ដែល​សកម្ម​ក្នុងការ​ការពារ​ក្ដី​ឲ្យ​មន្ត្រីជាន់ខ្ពស់​និង​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

អត្ថបទទាក់ទង

​អ្នក​ដែលមាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី គឺជា​មេធាវី​ពេញសិទ្ធិ នៅ​ទូទាំងប្រទេស ដែលមាន​ចំនួន​ប្រមាណ​ជា​១៥០០​នាក់​។ ដំណើរការ​បោះឆ្នោត ត្រូវធ្វើឡើង​ចាប់ពី​ម៉ោង​១ ដល់​ម៉ោង​៦​ល្ងាច នៅ​ថ្ងៃទី​១៦ ខែតុលា​។
 
​សូមបញ្ជាក់ថា មេធាវី​ម្នាក់ អាច​ធ្វើជា​ប្រធាន​គណៈមេធាវី​បានតែ​២​អាណត្តិ​ប៉ុណ្ណោះ ដោយ​១​អាណត្តិ មាន​រយៈពេល​២​ឆ្នាំ​៕ 
​ 

Tag:
 សង្គម​
 ​មេធាវី​
 ​ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com