ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចុះបើខ្លួនមានប្រជ្រុយច្រើនគួរតែធ្វើបែបណា?
× ការដែលមានប្រជ្រុយច្រើនប្រហែលជាមានន៏យថា អ្នកបារម្ភច្រើនអំពីជំងឺមហារីកស្បែកហើយ។ ការពិនិត្យស្បែកដើម្បីរកមើលការប្រែប្រួល និងអាការៈព្រមានជាច្រើនអាចជួយបំបាត់អារម្មណ៍ភ័យខ្លាចទាំងនោះបាន។
ខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗដូចខាងក្រោមនេះ៖
• ពិនិត្យមើលស្បែកជាទៀងទាត់ ដើម្បីវាយតម្លៃទៅលើប្រជ្រុយទាំងអស់ដែលអ្នកមាន។ រកមើលការប្រែប្រួលទាំងឡាយណា ឬប្រជ្រុយដែលមិនធម្មតា
• ទៅពិគ្រោះជាមួយអ្នកជំនាញខាងរោគសើស្បែកបើសិនជាប្រជ្រុយអ្នកហូរឈាម រមាស់ ឬមានការប្រែប្រួលច្រើន។
• មិនត្រូវគេងនៅក្រោមពន្លឺព្រះអាទិត្យឡើយ
• ចូរប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យគ្រប់ពេលដែលចេញទៅខាងក្រៅផ្ទះ
• ចូរទៅជួបគ្រូពេទ្យជំនាញខាងរោគសើស្បែកបើសិនជាអ្នកមានប្រជ្រុញលើសពី ១០០ ឬប្រជ្រុយណាមួយគ្រោបដណ្តប់ដោយស្នាមខ្មៅខ្លាំង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com