ជាតិ
បទសម្ភាសន៍
វីដេអូ
AUPP ផ្តល់ជូន​និស្សិត​នូវ​កម្មវិធីសិក្សា​អាមេរិកាំង និង​កម្មវិធី​សញ្ញាបត្រ ២ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​
17, Oct 2018 , 5:13 pm        
រូបភាព
​ភ្នំពេញ​៖​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​(AUPP) គឺជា​សាកលវិទ្យាល័យ​មួយ​ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​សាកល​វិទ្យា​លេចធ្លោ ក្នុងចំណោម​សាកលវិទ្យាល័យ​ល្បីៗ​នៅ​ប្រទេស​ក​ម្ព​ជា និង​នៅ​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​។ AUPP ដែល​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣ មាន​បេស​សកម្ម​ផ្តល់ជូន​និស្សិត​នូវ​កម្មវិធី​អប់រំ​អាមេរិកាំង ប្រកបដោយ​គុណភាព​ខ្ពស់​។


 
​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​AUPP  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មាន​កត្តា​មួយចំនួន​ដែល​ធ្វើ​ឲ្យ​កិ​ត្ត​នាម​របស់ AUPP បន្ត​រីកសាយ​ពីមួយថ្ងៃ ទៅមួយថ្ងៃ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នោះ​គឺ AUPP បានផ្តល់​ការអប់រំ​ដែលមាន​គុណភាព និង​ឆន្ទៈ​របស់​និស្សិត​កំពុង​សិក្សា​នៅ AUPP ផ្ទាល់​។ 
 
​លោក Kenneth Dunn បញ្ជាក់​ដូច្នេះ​៖«​យើង​មាន​និស្សិត​ដែល​ក្លៀវក្លា​ក្នុងការ​សិក្សា ក៏ដូចជា​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពីសា​កល​វិទ្យា​ភ្នំពេញ​អាមេរិកាំង ក៏បាន​ជួយ​បង្កើន​កេរ្តិ៍ឈ្មោះ​សាលា​យើង​ដែរ​។ ពួកគេ​ខ្លះ​កំពុង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត បណ្ឌិត​នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី ណូ​វែ​សេ​ឡង់ និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​»​។
​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា​នៃ​សារព័ត៌មាន​ថ្មីៗ​និង​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ខាងក្រោម​នេះ​៖

 


 
​នៅក្នុង​បទ​សម្ភាស​ដដែល សាកលវិទ្យាធិការ AUPP ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​មាន​និស្សិត​ជាច្រើន​រយ​នាក់ កំពុង​សិក្សា​នៅ​AUPP ហើយ​ចំនួន​និស្សិត​ចុះឈ្មោះ​ចូលរៀន ក៏មាន​កំណើន​ច្រើនឡើងៗ ពី​ឆ្នាំ​សិក្សា​មួយ​ទៅ​ឆ្នាំ​សិក្សា​មួយ​។ ទន្ទឹមនឹងនេះ អគារសិក្សា​ដ៏​ធំ​ទូលាយ នឹង​អាច​ទទួល​បានន​ស្សិត​ជាច្រើន​រយ​នាក់​បន្ថែមទៀត នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។ បន្ថែម​ពីនេះ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​AUUP ក៏មាន​ឱកាស​ការងារ​ខ្ពស់ ព្រោះ​AUPP មិន​ត្រឹមតែ​ផ្តល់ជូន​នូវ​កម្មវិធី​ស្តង់ដា​បែប​អាមេរិក​ប៉ុណ្ណោះ​ទេ និស្សិត​ក៏បាន​សិក្សា ពី​ភាពជា​ដឹកនាំ ជំនាញ​ទំនាក់ទំនង របៀប​ដោះស្រាយ​បញ្ហា និង​ការធ្វើការងារ​ជា​ក្រុម​ជាដើម​។​
 
​អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​កម្មវិធី​សញ្ញាបត្រ​ពីរ​(Dual Degree Program) ដែលមាន​តែ​នៅ​AUPP​មួយគត់ ដោយមាន​កិច្ច សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ធំៗ​ពីរ​របស់​អាមេរិក គឺ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (The University of Arizona-UA) និង​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍ (Fort Hays State University-FHSU)​។ កម្មវិធី​នេះ ផ្ដល់ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​និស្សិត​ខ្មែរ​ទាំងអស់ ដោយ​មិនចាំបាច់​ត្រូវ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ឡើយ ហើយក៏​មិនចាំបាច់​ចំណាយ​ថវិកា​ដ៏​សន្ធឹកសន្ធាប់​ទៀត​នោះដែរ​។ 
 
​បើតាម​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn ថ្លៃ​សិក្សា​នៅ AUPP គឺ​តិចជាង​ថ្លៃ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ពី ៥ ទៅ ៧ ដង​។ ថ្លៃ​សិក្សា​កម្មវិធី​សញ្ញាបត្រ​ពីរ តម្លៃ ៩០០០ ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ ។ ឯ​កម្មវិធី​សញ្ញាបត្រ​មួយ គឺ​ថ្លៃ​៦០០០​ដុល្លារ​ក្នុង មួយឆ្នាំ​។ សាកលវិទ្យាធិការ AUPP បន្តថា និ​ស្សិ​តា AUPP ទទួលបាន​ការអប់រំ​តាម​កម្មវិធីសិក្សា​នៅ​សហរដ្ឋអាមេរិក ជាមួយនឹង​សាស្ត្រាចារ្យ​បណ្ឌិត ដែលមាន​បទពិសោធន៍​បង្រៀន​ជាច្រើន​ឆ្នាំ​៕

Tag:
 AUPP
 ​អប់រំ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com