កីឡាអន្តរជាតិ
អន្តរជាតិ
​កីឡាករ​ប្រកប​អាជីព​នៅ​ថៃ ជួយ​ម៉ា​ដា​ហ្គា​ស្កា​បាន​កៅអី​ប្រជែង​ពាន​អាហ្វ្រិក​លើកដំបូង​
17, Oct 2018 , 5:23 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ា​ដា​ហ្គា​ស្កា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ប្រចាំ​ទ្វីបអាហ្វ្រិក African Cup of Nations ជា​លើកដំបូង​តាមរយៈ​ការយក​ឈ្នះ​ហ្គី​ណេ​អេក្វាទ័រ ១-០ នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល ក្នុង​ក្រុង Vontovorona ថ្ងៃទី​១៦ ខែតុលា​។​


 
​ខ្សែបម្រើ Njiva Rakotoharimalala ដែល​កំពុង​លេង​ឲ្យ​ក្លិប Sukhothai FC មាន​មូលដ្ឋាន​នៅ​លី​ក​កំពូល​ថៃ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ជួយ​ម៉ា​ដា​ហ្គា​ស្កា​មាន​ពិន្ទុ​នាំមុខ​ដាច់​ក្នុង​វគ្គ​ជម្រុះ​ពូ​ល A ដែលមាន សេ​ណេ​ហ្គា​ល់ ស៊ូដង់ និង ហ្គី​ណេ​អេក្វាទ័រ​។​
 
​ម៉ា​ដា​ហ្គា​ស្កា​រួមជាមួយ​សេ​ណេ​ហ្គា​ល់​ដែលមាន​១០​ពិន្ទុ​ដូចគ្នា ក្រោយ​ឆ្លងកាត់​ការប្រកួត​៤​លើក​អាច​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័​ប្រវត្តិ ដ្បិត​នាំមុខ​ពិន្ទុ​ក្រុម​លេខ​៣ ហ្គី​ណេ​អេក្វាទ័រ​រហូត​៧​ពិន្ទុ ខណៈ​ការប្រកួត​សល់​តែ​២​លើក​ទៀត​ប៉ុណ្ណោះ​។​


 
African Cup of Nations ឆ្នាំ​២០១៩ ដែល​កា​ម៉េ​រូ​ន​ធ្វើជា​ម្ចាស់ផ្ទះ បាន​បន្ថែម​ក្រុម​ពី​១៦ ទៅ​២៤​ក្រុម​ជា​លើកដំបូង​ផងដែរ​។​
​ក្រៅពី​ម៉ា​ដា​ហ្គា​ស្កា និង​សេ​ណេ​ហ្គា​ល់ ទុយ​នេ​ស៊ី​ហើយ​និង​អេ​ហ្ស៊ី​ប​ក៏បាន​កៅអី​ស្វ័យប្រវត្តិ​ផងដែរ​បន្ទាប់ពី​មាន​ពិន្ទុ​ដាច់​គេ​នៃ​វគ្គ​សន្សំ​ពិន្ទុ​រៀងខ្លួន​៕
 

Tag:
 បាល់ទាត់​
  African Cup of Nations
  ម៉ា​ដា​ហ្គា​ស្កា
© រក្សាសិទ្ធិដោយ thmeythmey.com