ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ស្គម អាហារ​៤​នេះ កុំ​ញ៉ាំ​ឲ្យ​សោះ​
18, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រសិនជា​អ្នក​ចង់​ស្គម​បានសម្រេច អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំងនេះ​។



តើ​មាន​អ្វី​ខ្លះទៅ​?

1.    អ្នក​មិនគួរ​ញ៉ាំ​ពពុះសណ្តែក​ច្រើន​ឡើយ ព្រោះ​ក្នុង​ពពុះសណ្តែក​មាន​ផ្ទុក​កាឡូរី​ខ្ពស់​ណាស់ ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ធាត់​ជាទីបំផុត​។ ដូចនេះ អ្នក​គួរតែ​កាត់បន្ថយ​ក្នុងការ​បរិភោគ ទើប​អាច​រក្សា​រាង​អ្នក​បាន​ស្អាត​។​
 
2.    អ្នក​មិនគួរ​ញ៉ាំ​ទឹក​ផ្លែឈើ​កំប៉ុង​ច្រើន​នោះទេ ព្រោះ​ទឹក​ផ្លែឈើ​ទាំងនោះ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ក្លាយជា​ធុងសាំង​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើនជាង​ទឹក​ផ្លែឈើ​ទាំងនោះ​។​
 
3.    នំ​កញ្ចប់ ក៏​អ្នក​មិនគួរ​ពិសារ​ច្រើន​ដែរ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ងាយ​ក្តៅ​ក្នុង​ទេ ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ងាយ​ធាត់​ទៀតផង​។ ដូចនេះ អ្នក​គួរតែ​កុំ​សូវ​ប៉ះពាល់​នំ​ទាំងនោះ​ឲ្យ​សោះ បើ​អ្នក​ចង់បាន​រាង​ដែល​ស្អាត​។​
 
4.    មី​កញ្ចប់​មិន​ត្រឹមតែ​ផ្ទុក​កាឡូរី​ខ្ពស់​ទេ ថែមទាំង​ពិបាក​រំលាយ​អាហារ​ទៀតផង​។ ដូចនេះ អ្នក​មិនគួរ​ខ្ចិ​ល​ចម្អិនម្ហូប ហើយ​ទិញ​តែ​មី​មក​បរិភោគ​ឡើយ​។ បើ​អ្នក​ហ៊ាន​ពិសារ​ក្នុង​រយៈពេល​យូរ នោះ​អ្នក​នឹងមិន​ងាយ​ស្រក​ទម្ងន់​បានឡើយ​។​
 
5.    កាហ្វេ​កំប៉ុង​ក៏មាន​ផ្ទុក​កាឡូរី​ច្រើន​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ស្គម​បានឡើយ​។ ដូចនេះ អ្នក​គួរតែ​កុំ​ពិសារ​កាហ្វេ​កំប៉ុង​ឲ្យ​សោះ ទើប​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ដែល​ស្អាត​ខ្លាំង​តែម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com