បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
អ្នកភូមិ​ទ្រា ប្រែ​ពី​ដាំ​បន្លែ​ហូប និង​លក់ ទៅជា​«​ក​សិ​-​ទេសចរណ៍​» បង្កើន​ចំណូល​ទ្វេដង
18, Oct 2018 , 10:41 am        
រូបភាព
ព្រៃវែង​៖ អ្នកភូមិ​ទ្រា បានប្រែក្លាយ​ពី​ការដាំ​បន្លែ​ហូប និង​លក់ ទៅជា «​ក​សិ​-​ទេសចរណ៍​» ដើម្បី​បង្កើន​ប្រាក់ចំណូល​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey លោក យ៉​ន បាន​លើកឡើងថា លោក និង​អ្នកជិតខាង​របស់លោក បានប្រែក្លាយ​ពី​ការដាំ​បន្លែ​តាម​ផ្ទះ​ធម្មតា ទៅជា​ក​សិ​-​ទេសចរណ៍ ដ៏​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​។ «​ភូមិឋាន​កសិករ​» ដែលមាន​សមាជិក​២៣​គ្រួសារ​ចូលរួម​បង្កើត​នេះ មាន​បន្លែ​-​ផ្លែឈើ​ជាង​៥០​ប្រភេទ​។ ក្នុង​១​ខែ ពួកគាត់​អាច​រកចំណូលបាន​ពី ៥០០ ទៅ ៦០០​ដុល្លារ ចូល​ភូមិឋាន​កសិករ​របស់​ពួកគាត់​។​

 
​ពី​ការដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ បាន​ក្លាយជា «​ភូមិឋាន​កសិករ​» ដែល​ស្ថិតនៅ​ក្នុងភូមិ​ទ្រា ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង កំពុង​ទាក់ទាញ​ភៀវ​ទេសចរ​ទៅ​លំហែកាយ និង​កម្សាន្ត​តាមរយៈ​ការ​ស្ទូចត្រី រួមទាំង​ការទទួល​ទាន​អាហារ​ធម្មជាតិ និង​សរីរាង្គ​ផងដែរ​។  

ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្ដាប់​កិច្ចសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក អៀង យ៉​ន កសិករ​ដែល​បង្កើត​ក​សិ​-​ទេសចរណ៍ នៅក្នុង​ស្រុក​បាភ្នំ ខេត្តព្រៃវែង​៖ 



 

​ភ្ញៀវទេសចរ អាច​ដើរ​បេះ​បន្លែ​នានា​នៅតាម​ផ្ទះ​របស់​សមាជិក​នៃ «​ភូមិឋាន​កសិករ​» ជាពិសេស ភ្ញៀវទេសចរ អាច​ទស្សនា​សត្វ​ស្លាប​នៅក្នុង​តំបន់​នោះ​ផងដែរ​។ ដើមឡើយ​អ្នកភូមិ​ទ្រា​មួយចំនួន មិនចេះ​ដាំ​បន្លែ​នោះទេ ប៉ុន្តែ​ក្រោយពី​អង្គការ​សេ​ដាក ចុះទៅ​បង្រៀន ទើប​ប្រជាពលរដ្ឋ​នៅ​ទីនោះ ចាប់ផ្ដើម​ដាំ​ហូប និង​ដាំ​លក់ រួមទាំង​បង្កើត​ជាក​សិ​-​ទេសចរណ៍​។​


 
«​ភូមិឋាន​កសិករ​» នេះ ទើប​បង្កើតបាន​រយៈពេល ៣​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​មានការ​គាំទ្រ​ច្រើន​។ លោក យ៉​ន ជា​សមាជិក​១​រូប នៃ​ភូមិឋាន​កសិករ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​ភូមិឋាន​កសិករ​» នេះ មានការ​គាំទ្រ​ច្រើន​គួរសម ព្រោះ​ភ្ញៀវទេសច​ដែល​មក​កម្សាន្ត​នៅទីនេះ តែងតែ​ចាប់អារម្មណ៍​លើ​កសិកម្មសរីរាង្គ និង​ការរស់នៅ​របស់​កសិក​រ​»​។ លោក យ៉​ន បន្តថា តាមរយៈ​ការ​ដំណើរការ​នៃ «​ភូមិឋាន​កសិករ​» នេះ ក្នុង​១​ខែ អាច​រកចំណូលបាន​ពី ៥០០ ទៅ ៦០០​ដុល្លារ​។ 


 
​ការ​ប្រែក្លាយ​ទៅជា​ក​សិ​-​ទេសចរណ៍​នេះ លោក យ៉​ន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការបង្កើត​ទៅជា​ក​សិ​-​ទេសចរណ៍​នេះ គឺ​ចង់បង្ហាញ​ទៅ​មហាជន​ពី​ជីវភាព​ការរស់នៅ​របស់​កសិក​រ និង​លើកកម្ពស់​កសិករ ដោយ​គាំទ្រ​ផលិតផល​កសិកម្ម​»​។ 
 
«​ភូមិឋាន​កសិករ​» នេះ មាន​ផ្ដល់​សេវា​ដូចជា ផ្ទះ​ស្នាក់​, សាលប្រជុំ​, បណ្ដុះបណ្ដាល​កសិកម្ម​ទូទៅ​, និង​ទស្សនកិច្ច​សិក្សា​ជាដើម​។ ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចមក​បរិភោគ​នៅទីនេះ ដែលជា​អាហារ​សរីរាង្គ​ដាំ​ដុះ​ដោយ​កសិករ​ផ្ទាល់​។ សហគមន៍​នេះ មាន​ពលរដ្ឋ​ចំនួន ២៣​គ្រួសារ ដែល​បាន​ចូលរួម​បង្កើត​កសិដ្ឋាន​របស់​ពួកគេ ទៅជា​ក​សិ​-​ទេសចរណ៍​។ ជាពិសេស​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ ក៏​អាច​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ព្រៃវែង​បាន​ផងដែរ​។​


 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 






Tag:
 កសិកម្ម
  កសិ-ទេសចរណ៍
  បន្លែ
  សរីរាង្គ
  ព្រៃវែង
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com