ជាតិ
ហត្ថា​កសិករ នឹង​បោះផ្សាយ​បណ្ណ​បំណុល​ចំនួន ៣០​លាន​ដុល្លារ លើកដំបូង​នៅ​កម្ពុជា ដើមខែ​វិច្ឆិកា
18, Oct 2018 , 11:31 am        
រូបភាព
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត គ្រោង​នឹង​បោះផ្សាយ​លក់​បណ្ណ​បំណុល ជា​លើកដំបូង​របស់ខ្លួន ហើយក៏​ជា​លើកដំបូង​របស់​កម្ពុជា ទៅ​វិនិយោគិន​សាធារណៈ ក្នុង​ទំហំ​ទឹកប្រាក់​១២​ពាន់​លាន​រៀល​(៣០​លាន​ដុល្លារ​អាមេរិក​)​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

 
​បើតាម​ប្រសាសន៍​របស់លោក ហួត អៀង​តុង អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត  ថ្លែង​ក្នុង​កម្មវិធី​«​រ៉ូ​ដ​សូ​» នៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​(CSX)​ថ្ងៃទី​១៧​តុលា ទំហំ​បោះផ្សាយ​លក់​ប័ណ្ណបំណុល ១២​ពាន់​លាន​រៀល​នេះ មាន​៨០​ពាន់​លាន​រៀល ត្រូវបាន​ក្រុមហ៊ុន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC) ចាប់អារម្មណ៍​ទិញ​មូល​ប​ត្រ​ប្រភេទ​នេះ​។ 


លោក ហូត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត

ចំណែក​បណ្ណ​ទំហំ​៤០​ពាន់​លាន​រៀល​ទៀត មាន​ធនាគារ វឌ្ឍនៈ ធនាគារ​កម្ពុជា​ពាណិជ្ជ​ចំកាត់ និង ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​កម្ពុជា ក៏បាន​សន្យា​វិនិយោគ​ជាមួយនឹង​សញ្ញា​បណ្ណ​នេះ​ផងដែរ​។ 
 
​លោក​បាន​បញ្ជាក់ថា «​ដៃគូ​វិនិយោគ​ដែល​ទិញ​បណ្ណ​បំណុល​នេះ នឹង​ទទួលបាន​ប្រាក់​ដើម​វិញ ជាមួយ​អត្រា​ការប្រាក់​៨.៥​ភាគរយ​ក្នុង​មួយឆ្នាំ​»​។ 
 
​ជាមួយគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មាការ​មូល​ប​ត្រ​កម្ពុជា បាន​មានប្រសាសន៍ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​ក្រុមហ៊ុន​បោះផ្សាយ​លក់​បណ្ណ​បំណុល​ដំបូង​គេ​បង្អស់ ជា​សាធារណៈ នៅ​កម្ពុជា​។ លោក បាន​អះអាង និង​ជឿជាក់ថា ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​របស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ នឹង​ច្បាស់​ជា​ទទួលបាន​ជោគជ័យ​។ 


លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា
 
​គូសបញ្ជាក់ថា វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា នឹងមាន​សន្ទះ​កាន់តែ​រីកចម្រើន បើ​មានការ​ចូលរួម​ពី​គ្រប់​តួអង្គ​ទាំងអស់ មិនត្រឹមតែ​និយ័ត​ករដែលជាគណៈកម្មការមូលបត្រកម្ពុជា ឬ​ប្រតិបត្តិ​ករ ដែល​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ។ នេះ​បើតាម​លោក ស៊ូ សុជាតិ​៕ 
 




Tag:
 ​សេដ្ឋកិច្ច​
  មូល​ប​ត្រ​
  បណ្ណ​បំណុល​
  CSX
© រក្សាសិទ្ធិដោយ thmeythmey.com