ជាតិ
សម្ដេច ស ខេង​៖ ករណី​ចិន​នៅ​ខេត្ត​ព្រះសីហនុ ជា​បញ្ហា​ប្រឈម​ថ្មី ប៉ុន្តែ​អាជ្ញាធរ​អាច​ដោះស្រាយបាន​
18, Oct 2018 , 3:17 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ករណី​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ជា​បញ្ហា​ប្រឈម​ថ្មី ប៉ុន្តែ​វា​មិនមែនជា​រឿង​ធ្ងន់ធ្ងរ ដែល​ពិបាក​គ្រប់គ្រង​នោះទេ​។ ក្រសួងមហាផ្ទៃ កំពុង​សហការ​ណ៍​ជាមួយ​អាជ្ញាធរ ក្នុងការ​ដោះស្រាយ​បញ្ហា​ជនជាតិ​ចិន​នេះ​។ នេះ​បើតាម​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

 
​បើតាម​សម្ដេច ស ខេង បញ្ហា​ដែល​កំពុង​ប្រឈម​នៅ​ខេត្ត​ព្រះសីហនុ រួមមាន​បញ្ហា​គ្រឿងញៀន អំពើហិង្សារ អនាម័យ​បរិស្ថាន និង​ទំនាស់​ដីធ្លី​។ 
 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ស ខេង ក្រោយ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​៥​ឆ្នាំ​របស់​ក្រសួងមហាផ្ទៃ នៅ​ទីស្ដីការក្រសួង នា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨៖ 



 
​កន្លងមក​សម្ដេច ស ខេង បាន​បញ្ជា​ឲ្យ​អង្គភាព​ចំនួន​៤ ចំណុះ​ក្រសួងមហាផ្ទៃ រៀបចំ​មន្ត្រី​ខ្លួន​ចុះទៅ​គាំទ្រ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ ។  អង្គភាព​ចំនួន​៤​នោះ​រួមមាន​៖ អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគ​របាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រុមអ្នកច្បាប់​របស់​ក្រសួងមហាផ្ទៃ​។​
 
​បើតាម​ប្រមុខ​ក្រសួងមហាផ្ទៃ​រូបនេះ តំបន់​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន កំពុងមាន​ជនជាតិ​ចិន​មក​រស់នៅ និង​វិនិយោគ​ជាង​៧​ម៉ឺន​នាក់​៕
 

Tag:
 ​សង្គម
 ​ជនជាតិ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com