ជាតិ
សង្គមជាតិ
៥ឆ្នាំកន្លងមក មនុស្សជាង១ម៉ឺននាក់ស្លាប់ និងជាង៥ម៉ឺននាក់របួសដោយសារគ្រោះចរាចរណ៍ កិច្ចប្រជុំបូកសរុបរបាយការណ៍នៅក្រសួងមហាផ្ទៃ
× ចាប់ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា បានកើតឡើងដល់ទៅជាង២ម៉ឺនលើក ដែលបណ្តាលឲ្យមនុស្សជាង១ម៉ឺននាក់ បានបាត់បង់ជីវិត រួមទាំងជាង២ម៉ឺន៧ពាន់នាក់ រងរបួសធ្ងន់ និងជាង២ម៉ឺន៥ពាន់នាក់ រងរបួសស្រាល។ នេះបើតាម «របាយការណ៍សង្ខេប ស្តីពីសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល៥ឆ្នាំ»។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំមួយ ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ហើយបានផ្សព្វផ្សាយរបាយការណ៍ខាងលើ។ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាអធិបតេយ្យក្នុងកិច្ចប្រជុំនោះ៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com