ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ចំណូល​ពន្ធ​ចំនួន ១៦៩១ លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ​ដើម​ឆ្នាំនេះ​
18, Oct 2018 , 5:59 pm        
រូបភាព
រូបពីអគ្គនាយកពន្ធដារ
រូបពីអគ្គនាយកពន្ធដារ
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល​បាន​កៀងគរ​ចំណូល​ពន្ធអាករ​សរុប​ចំនួន ១៦៩១​លាន​ដុល្លារ កើនឡើង​១៧,៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧​។  នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៅ​ទី​១៨​ខែតុលា​។​


 
​ទំហំ​ប្រាក់​ពន្ធ ១៦៩១​លាន​ដុល្លារ​នេះ គឺ​ស្មើនឹង​ជិត ៨៨​ភាគរយ​នៃ​ផែនការ​ប្រមូល​ពន្ធអាក​រ​ប្រចាំ​ឆ្នាំនេះ​។ ចំពោះ​ខែកញ្ញា​នេះ រដ្ឋាភិបាល​រក​ចំណូល​ពន្ធ​បាន​ចំនួន ១៨៨ លាន​ដុល្លារ​កើនឡើង ៤២​ភាគរយ​។​
 
​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ការប្រមូល​ចំណូល​ពន្ធអាករ​សម្រេច​បាន ១៩៣៨​លាន​ដុល្លារ​អាមេរិក កើនឡើង ៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕
 

Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com