ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ A គួរ​ព្យាបាល​ដែរ​ទេ​?
19, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​វីរុស​រលាក​ថ្លើម​ប្រភេទ A និង​ធ្វើ​ឲ្យ​កើតជា​ជំងឺថ្លើម និង​រលាក​នៅក្នុង​ថ្លើម​។ វីរុស​នេះ​អាចធ្វើ​ឲ្យ​មាន​ជំងឺ​បាន​។ មនុស្ស​យើង​អាច​ចម្លង​វីរុស​នេះ​ទៅវិញទៅមក​បាន​។


 
​ការ​រលាក​គឺជា​ការ​ហើម​ដែល​កើតឡើង​នៅពេល​ជាលិកា​របស់​រាងកាយ​ទៅជា​មាន​របួស ឬ​មាន​ការបង្ក​រោគ​។ ការ​រលាក​អាចធ្វើ​ឲ្យ​សរីរាង្គ​ជាច្រើន​មិនអាច​ធ្វើការ​បានល្អ​ឡើយ​។​
 
​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ច្រើនតែ​ស្រួលបួល​ទៅវិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ដោយ​មិនបាច់​ព្យាបាល​អ្វី​ទាំងអស់​។ យ៉ាងណាមិញ អ្នកខ្លះ​អាច​នឹងមាន​រោគសញ្ញា​រហូតដល់ ៦​ខែ​ឯណោះ​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ដើម្បី​បំបាត់​រោគសញ្ញា​។​
 
​ចូរ​ទៅ​ជួប​គ្រូពេទ្យ​ជា​ទៀងទាត់​ដើម្បី​ប្រាកដថា រាងកាយ​អ្នកជា​ស្រួលបួល​ពេញលេញ​ហើយ​។ បើសិនជា​រោគសញ្ញា​កើតឡើង​ជាប់​ក្រោយពី​៦​ខែ​ហើយ​នោះ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ម្តងទៀត​។ 
​នៅពេល​អ្នកជា​ហើយ រាងកាយ​នឹង​ចេះ​ពី​វិធី​ប្រឆាំងនឹង​ការបង្ក​រោគ​រលាក​ថ្លើម​ប្រភេទ A នេះ​ដោយ​ខ្លួនឯង​នៅ​ថ្ងៃក្រោយ​បាន​។ យ៉ាងណាមិញ អ្នក​នៅតែ​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ផ្សេងៗ​ទៀត​បាន​ដដែល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com