អត្ថបទពាណិជ្ជកម្ម
កម្មការិនី​រោងចក្រ​២​នាក់ ឈ្នះ​ទឹកប្រាក់​៧០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​
19, Oct 2018 , 4:13 pm        
រូបភាព
​កម្មការិនី​រោងចក្រ​ចំនួន​២​នាក់ មានសំណាង​បានឈ្នះ​រង្វាន់​ធំ ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ នូវ​ចំនួន​ទឹកប្រាក់ ៧០​លាន​រៀល បន្ទាប់ពី​ចូល​លុយ​គ្នា ទិញ​ទទួលទាន​កាលពីដើម​សប្ដាហ៍​កន្លងទៅនេះ ។
 
​សម្រាប​អ្នក​ដែលមាន​សំណាង​ទី​1 មានឈ្មោះ អូន សំអន អាយុ​២២​ឆ្នាំ ហើយ​អ្នក​ទី​២ មានឈ្មោះ ជា ចាន់​ភា អាយុ​២២​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​ដូចគ្នា​។ បច្ចុប្បន្ន​កម្មការិនី​ទាំង​២​រូប កំពុង​បម្រើ​ការងារ​រោងចក្រ និង​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ 


 
​ថ្លែងប្រាប់​ក្រុមការងារ និង​អ្នកសារព័ត៌មាន ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​បន្ទប់​ស្នាក់នៅ កញ្ញា ជា ចាន់​ភា បាន​រៀបរាប់​ឱ្យដឹងថា ដោយសារតែ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ដូចគ្នា អ្នក​ទាំងពីរ​បានចេញ​ពី​ភូមិ​ស្រុក មក​ធ្វើ​ការងារ​ជា​កម្មការិនី​រោងចក្រ ហើយ​ឆ្លៀត​រៀន​ជំនាញ​ជាង​អ៊ុតសក់​ជាមួយគ្នា​។ 
 
​ដោយឡែក​កាលពី​សប្ដាហ៍​កន្លងទៅនេះ បន្ទាប់ពី​សម្រាក​ពី​ការងារ អ្នក​ទាំងពីរ​បាន​ចូល​លុយ​គ្នា ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​មួយ​កំប៉ុង​ទទួលទាន  ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​៧០​លាន​រៀល នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។​« ភ្លាម​ពួក​ខ្ញុំ​ពិតជា​រីករាយ និង​រំភើប​ខ្លាំងណាស់ ព្រោះ​ធ្លាប់តែ​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​នៅលើ​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​ពេលនេះ​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​ធ្លាក់​មកលើ​ខ្លួន​ដូច​គេ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់ថា កញ្ញា ជា ចាន់​ភា ដែល​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​លុយ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នេះ កញ្ញា​នឹង​យកទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ នៅឯ​ស្រុកកំណើត  និង​បង្កើត​ហាង​អ៊ុតសក់ សម្រាប់​ជា​មុខរបរ​ទៅ​ថ្ងៃ​អនាគត​។​


 
​កញ្ញា ជា ចាន់​ភា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ហើយក៏​សូម​អំពាវនាវ​ដល់​មហា​ជន​ទូទៅ ឲ្យ​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ទាំងអស់គ្នា ដើម្បី​មានឱកាស​ទទួល​សំណាង​ដូចជា​កញ្ញា​ផងដែរ​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ ៧០​លាន​រៀល ចំនួន​50​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​៥០ រង្វាន់​,​ទូរស័ព្ទដៃ iPhone ចំនួន​៥០​រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​1​កំប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។​


 
 អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​៧០​លាន​រៀល , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់​៧​លាន​រៀល​។ ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៧០​ម៉ឺន​រៀល​។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com