អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ប៊្លូ មេ​ឌា ទទួលបាន​ពានរង្វាន់​កម្មវិធី​ឧត្តមភាព​ឆ្នាំ​២០១៨
19, Oct 2018 , 5:08 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ប្ល៊ូ មេ​ឌា ហ្វី​ម​(​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ផលិត​ប្រព័ន្ធ​ផ្សព្វផ្សាយ ថ្មីៗ​នេះ​បានទទួល​ពានរង្វាន់​ឧត្តមភាព ជា​ក្រុមហ៊ុន​ឈានមុខ​ផ្នែក​អនុលោមភាព​ទៅតាម​ច្បាប់​(Legal Compliance Awards) ក្នុងចំណោម​ក្រុមហ៊ុន​ឈានមុខ​ទាំង​១៥ ដែល​ត្រូវ​ទទួល​ពានរង្វាន់​ឧត្តមភាព បន្ទាប់ពី​ការវាយតម្លៃ និង​ដាក់ពិន្ទុ​យ៉ាង​សុ​ក្រិត​រួចមក​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។
 
​កម្មវិធី​ឧត្តមភាព​នេះ ត្រូវបាន​វិនិច្ឆ័យ​ដោយ​ផ្តោតលើ​ចំនុច​សំខាន់​៤​គឺ ១.​សក្តានុពល​សាជីវកម្ម ២.​អភិបាលកិច្ច​សាជីវកម្ម ៣.​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​៤.​អនុលោមភាព​ទៅតាម​ច្បាប់​។ ដោយឡែក​ក្រុមហ៊ុន​ប្ល៊ូ​មេ​ឌា ហ្វី​ម (​ខេ​ម​បូ​ឌា​)​ទទួលបាន​ពានរង្វាន់​ឈានមុខ​គេ​ផ្នែក​អនុលោមភាព​ទៅតាម​ច្បាប់ បន្ទាប់ពី​ការវិនិច្ឆ័យ​ឃើញថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ ដែល​បាន​បំពេញ​នូវ​កាតព្វកិច្ច គោរព​ទៅតាម​ច្បាប់ បទបញ្ញត្តិ​ពាក់ព័ន្ធ​នានា​ដែល​មានចែង​ជាធរ​មានបាន​ត្រឹមត្រូវ​ល្អ ។​


 
​លោកស្រី ខែ​ក ខេមរ៉ា​ត បាន​មានប្រសាសន៍ថា​៖ «​នេះ​ជា​មោទនភាព​មួយទៀត​ដែល​ក្រុមហ៊ុន ប្លូ មេ​ឌា ក្នុង​កម្មវិធី​នេះ​ទទួល​ពានរង្វាន់​នេះ​។ យើង​តែងតែ​អនុលោម​ទៅតាម​ច្បាប់​ជានិច្ច ទោះបី​យើង​ជា​ក្រុមហ៊ុន​មួយ​ស្ថិតក្នុង​វិស័យ​ផលិត​កម្មវិធី និង​ផ្សព្វផ្សាយ​ដែល​ពិបាក​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ការងារ​ក៏ដោយ ប៉ុន្តែ​ដោយសារតែ​យើង​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ​ទើប​យើង​ពុះពារ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​មាន​លក្ខណៈ​ស្តង់ដារ​ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ធំ និង​ទៅ​បរទេស​។ »
 
​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ធំៗ​ចំនួន​ពីរ ដែលមាន​ទីស្នាក់ការ​នៅ​ប្រ​ទ​សេ​ចិន និង​ថៃ កំពុង​ចរចារ​ពង្រីក​ទីផ្សារ​ជាមួយ ក្រុមហ៊ុន ប្លូ មេ​ឌា ហ្វី​ម (​ខេ​ម​បូ​ឌា​) បន្ទាប់ពី​ក្រុមហ៊ុន ទទួល​ពានរង្វាន់ Rising Star Award ក្នុង​កិច្ចប្រជុំ​កំពូល Caixin លើក​ទី​៧ (The Young Women Leader Forum of the 7th Caixin Media Summit in Bejing) នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ។  


 
​លោកស្រី​បាន​បន្ថែមថា លោកស្រី​ស្វាគមន៍​ជា​អាទិភាព​ចំពោះ​វត្តមាន​សហការ​ចាប់ដៃ​គូរ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ប្រសើរ​ជាង​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ជឿជាក់ថា «​ខ្មែរ​យើង​ក៏មាន​ធនធាន​ដែល​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ពង្រីក​វិស័យនេះ​ទៅកាន់​ទីផ្សារ​បទេស​ផងដែរ​» ៕






 

© រក្សាសិទ្ធិដោយ thmeythmey.com