ជាតិ
អត្ថបទពាណិជ្ជកម្ម
Hegen ចាប់ឆ្នោតរកឈ្នះពីការបង្ហោះរូបភាពខ្លួនឯងពេលកំពុងពពោះ នៅថ្ងៃទី២៣តុលានេះ
× ភ្នំពេញ៖ អ្នកម្តាយវ័យក្មេងដែលកំពុងពពោះ នៅក្នុងកម្មវិធីប្រកួត«រូបថតអ្នកម្តាយវ័យក្មេងដែលកំពុងពពោះ» ដែលរៀបចំដោយផលិតផល Hegen គឺត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងកម្មវិធីចាប់ឆ្នោតរើសយកឈ្មោះអ្នកឈ្នះចំនួន 3 នាក់ នៅថ្ងៃទី២៣ ខែតុលានេះ។ កម្មវិធីចាប់រង្វាន់ នឹងរៀបចំ នៅទីតាំង មន្ទីរពហុព្យាបាលអន្តរជាតិខេមា សាខាបឹងកេងកង ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១ព្រឹក។
សម្រាប់បងប្អូនស្ត្រីៗចូលរួមបង្ហោះរូបភាពរបស់ខ្លួនឯងដែលកំពុងពពោះ មានអាទិភាពក្នុងការចូលរួមកម្មវិធីនេះ ដោយគ្រាន់តែផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Hegen ប្រចាំកម្ពុជានេះ
https://www.facebook.com/search/top/?q=Hegen.Cambodia និងទម្លាក់លេខរបស់អ្នក ដើម្បីជាការបញ្ជាក់វត្តមានចូលរួម។
អ្នកចូលរួមនឹងបានស្វែងយល់ពី មន្ទីរពហុព្យាបាលអន្តរជាតិខេមា រួមមានប្រឹក្សាយោបល់ទាក់ទងសុខភាព និងកាសម្រាលផ្សេងៗ។ នៅក្នុងកម្មវិធីនេះ ក៏មានការធ្វើបទបង្ហាញពីអ្នកតំនាងផលិតផលគុណភាពខ្ពស់ដូចជា Hegen និង Wakodo ។ ក៏នឹងមានផងដែរ កម្មវិធីចាប់រង្វាន់ផ្សងសំណាង ការផ្តល់ជូនអាហារសម្រន់សម្រាប់អ្នកចូលរួម និងការថតរូបអនុស្សាវរីយ៍។
ដបទឹកដោះ Hegen ជាផលិតផលមានគុណភាពខ្ពស់ ផលិតនៅរោងចក្រស្តង់ដា ISO ពីប្រទេសសិង្ហបុរី ដែលត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន ស្រមោច ត្រេឌីង សឺលូសិន។ដបទឹកដោះ Hegan អាចរក្សាទឹកដោះម្តាយយ៉ាងមានសុវត្ថិភាព និងបង្កើនភាពស្និទ្ធស្នាលរវាងអ្នកម្តាយ និងទារក។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ 017 888 191 ដើម្បីទទួលបានព័ត៌មានថ្មីៗ ពីផលិតផលដបទឹកដោះ Hegen៕
© រក្សាសិទ្ធិដោយ thmeythmey.com