ជាតិ
កុំ​ភ្លេច​ចូលរួម​ទិវា UN DAY ទាំងអស់គ្នា​នៅ​ថ្ងៃទី​២៤ ខែតុលា​នេះ​
20, Oct 2018 , 1:08 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា សូម​អញ្ជើញ​សាធារណជន​ទាំងអស់ ជាពិសេស​ប្អូនៗ​យុវជន ចូលរួម​ដោយ​សេរី នៅក្នុង​ទិវា​អង្គការសហប្រជាជាតិ ឬ UN DAY ដែល​នឹង​ព្រឹ​ត្ត​ទៅ នៅ​ថ្ងៃទី​២៤ ខែតុលា​នេះ នៅ Factory Phnom Penh ដែល​ស្ថិតនៅ​អគារ​លេខ ១១៥៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។

 
​ទិវា​អង្គការសហប្រជាជាតិ (UN day) ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​២៤ ខែតុលា​។ ឆ្នាំ​២០១៨​នេះ ទិវា UN day នឹង​រៀបចំឡើង​ក្រោម​ក្រោម​ប្រធានបទ​«​លើកកម្ពស់​នវានុវត្តន៍​ថ្ងៃនេះ ដើម្បី​ថ្ងៃស្អែក​កាន់តែ​ប្រសើរ​»​។ 
 
​ក្រៅតែពី​ការជំរុញ​ឲ្យ​យុវជន​ខ្មែរ ចូលរួម​អបអរ​ទិវា​រំលឹក​ខួប​ការបង្កើត​អង្គការសហប្រជាជាតិ ។ ឆ្នាំនេះ UN day រៀបចំឡើង​ដើម្បី​ផ្តល់ឱកាស​ជាពិសេស ដល់​យុវជន​កម្ពុជា​ដែល​ប្រកបដោយ​ថាមពល និង​គំនិត​ច្នៃប្រឌិត បានទទួល​ចំណេះដឹង និង​ព័ត៌មាន​បន្ថែម អំពី​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​(SDGs)​។​
 
​លើសពីនេះ យុវជន​ដែល​ចូលរួម​នៅក្នុង​ទិវា UN DAY នឹង​បាន​ស្វែងយល់​ពី​សកម្មភាព​នានា ដែល​អង្គការសហប្រជាជាតិ រដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល ក្រុម​សហគ្រិន និង​បណ្តា​ដៃគូ​ដទៃទៀត បាន និង​កំពុង​អនុវត្ត​នៅ​កម្ពុជា ដូចជា​ផ្នែក​អប់រំ សុខភាព កសិកម្ម ជំនួញ ពាណិជ​កម្ម បរិស្ថាន ការ​បោសសំអាត​មីន និង​អំពី​ទីក្រុង​ជាដើម​។  ពួកគេ ក៏​នឹង​ទទួលបាន​ការកម្សាន្ត​ជាច្រើន និង​ការ​ទស្សនា​ការបង្ហាញ​ស្នាដៃ​របស់​យុវជន​ឆ្នើមៗ អំពី​គម្រោង​ជ័យលាភី​របស់​ពួកគេ ស្តីពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ពត៌មាន និង​ឃោសនា អំពី​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព ទៅ​ប្រជាជន​កម្ពុជា​។​
 
​ដូច្នេះ​សូមកុំ​ភ្លេច ចូលរួម​ដោយ​សេរី នៅក្នុង​ទិវា​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៤ ខែតុលា​ជាមួយ​យើងទាំងអស់គ្នា ដើម្បី​ទទួលបាន​ចំណេះដឹង ព័ត៌មាន ក៏ដូចជា​ការកម្សាន្ត​ដ៏​សម្បូរបែប​។​
 
​នេះ​ជាទី​តាំង​ដែល​ត្រូវ​ប្រារព្ធ​ទិវា UN Day

Tag:
 អប់រំ​
 ​អង្គការសហប្រជាជាតិ​
 UN DAY
© រក្សាសិទ្ធិដោយ thmeythmey.com