ជាតិ
អត្ថបទពាណិជ្ជកម្ម
Vivo v11i កំពុង​តែមាន​សន្ទុះ​នៃ​ការលក់​ដាច់​ខ្លាំង​
20, Oct 2018 , 2:59 pm        
រូបភាព
​បើ​គិត​ទៅ​ប្រហែលជា​មួយខែ​ហើយ ដែល​ក្រុមហ៊ុន​ទូរ​សព្ទ័​ដៃ vivo បានធ្វើការ​បើកសម្ពោធ​ចំពោះ​ម៉ូ​ឌែ​ល smart phone ជំនាន់​ចុងក្រោយ​របស់ខ្លួន​ដែល​វា​ត្រូវជា​បងប្អូន​នៃ​ត្រកូល V នោះ​គឺ​ម៉ូ​ឌែ​ល smart phone VivoV11&V11i ។ ការសម្ពោធ​របស់​ម៉ូ​ឌែ​ល V11&V11i​ធ្វើឡើង​រហូតដល់​ពីរ​ថ្ងៃ​ជាប់​គ្នា ហើយ​ពិសេស​ជាងគេ​ថ្ងៃ​ចុងក្រោយ​នោះ​គឺ​កម្មវិធី vivo Music Run Glow Concert ដែលមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​យុវវ័យ​។



​បើ​និយាយ​អំពី​ម៉ូ​ឌែ​ល V11i វិញ​ការ​រចនា​ម៉ូ​ឌ​រប​ស់វា គឺថា​មាន​លក្ខ​ណះ​សម្បត្តិ​ស្រស់ស្អាត​មិន​ចាញ់​ជំនាន់​សិស្ស​ច្បង​របស់​វា​ទេ​។​ចំពោះ​ពណ៌​របស់​វា​វិញ គឺមាន​ជម្រើស​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ Starry night & Nebula blue ដែលជា​ពណ៌​កំពុងតែ​មានការ​ពេញនិយម​នាពេល​បច្ចុប្បន្ន ដែល​វា​មាន​ភាពស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ​មែនទែន ចំពោះ​ផ្ទៃ​ខាងក្រោយ​មាន​ភាព​ភ្លឺរលោង និង​មាន​កំទេច​ផ្លេកៗ​ដូចជា​ពន្លឺ​ផ្កាយ និង​តួរ​ខ្លួន​របស់​វា​មាន​ផ្ទៃ​រាង​កោង​មើល​មកវា​ពិត​ជាមាន​ភាពទាន់សម័យ និង​មាន​ភាពថ្លៃថ្នូរ​មែនទែន ។ 


 
Vivo v11i ពិតជា​មាន​ភាព​សាក​សម​ចំពោះ​មិត្តៗ​យុវវ័យ​ដែល​និយម​ប្រើប្រាស់​ចំពោះ   Smart Phone  ដែល​ផ្ដល់នូវ​គុណភាព ភាពទាន់សម័យ និង​ស៊ីវីល័យ ។ ឯ​ចំពោះ​តម្លៃ​វិញ គឺ​ត្រឹមតែ 299$  ប៉ុណ្ណោះ ដែល​នេះ​ជា​តម្លៃ​មួយកម្រិត​មធ្យម​បើ​ធៀប​ជាមួយ Smart Phone ដ៏ទៃទៀត ។ ហើយ​អ្វីដែល​ពិសេស​នោះ​យើង​សង្កេតឃើញថា​ការដាក់​លក់​ចំពោះ​ម៉ូ​ឌែ​ល Vivo v11i នៅក្នុង​កំឡុងពេល ១​ខែ​នេះ គឺថា​ពិត​ជាមាន​សន្ទុះ​នៃ​ការគាំទ្រ​ជា​ពី​សំណាក់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ចំពោះ​ផលិតផល​Smart Phone vivo ។ 


 
​និយាយ​ទៅលើ​ចំណុច​ពិសេស​បន្ថែម​របស់ vivo v11 វិញ​គឺ​វា​មាន​ចំណុច​ពិសេស​ជាច្រើន​ដូចជា​៖
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​ក្រយៅដៃ​ខាងក្រោយ (Finger Print)
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ (Face Access)
-​អេក្រង់ 6.3inch" (FHD+2280*1080) IPS
-​ថាមពល​ថ្ម​ទំហំ​ធំ 3315mAh 
-​បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែល​អាច​ថតរូប​ភាព​កាន់តែ​ស្អាត​
-​កាមេរ៉ា​មុខ 25MP/​កាមេរ៉ា​ក្រោយ 16MP+5MP
-​មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue
-Funtouch OS_4.5/Android 8.1 
-P60 Octa_core 2.0GHz
-RAM 4GB + ROM 128GB (MicroSD Card Up to 256GB)
 
​ជាពិសេស​ទៅទៀត​វា​មាន​សាក​ថ្ម​បាន​លឿន និង សុវត្ថិភាព​ជាមួយ​ស្រទាប់​ការពារ​ដល់​ទៅ​9​យ៉ាង​៖


 

© រក្សាសិទ្ធិដោយ thmeythmey.com